ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹម​ស្រុក​គិរីវង់ បញ្ជូនជនសង្ស័យ ១​នាក់ទៅតុលាការ ករណីដាំ​ក​ញ្ជា​ដោយ​ខុសច្បាប់​

49

​តាកែវ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​មូលដ្ឋាន កង​រាជ​អាវុ​ធ​ហ​ត្ថស្រុក​គិរីវង់ ដឹកនាំ​ដោយ​អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ​ស្ដីទី បាន​ឡើង​រុករក​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់ នៅវេលា​ម៉ោង ១២​និង​៣0 នាទី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ឃាត់​ជនសង្ស័យ​បាន ១​នាក់ ឈ្មោះ ម៉ែន ប៊ោ​ន ភេទ​ប្រុស​អាយុ ៦៨​ឆ្នាំ (​ជា​អ្នក​ដាំ​ដុះ​ក​ញ្ជា​ដោយ​ខុសច្បាប់​) រស់នៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​លទ្ធផល កាប់បំផ្លាញ​ដើម​កញ្ឆា ស្រស់​ចោល​ចំនួន ១៥០​ដើម ស្មើ 0១ ទីតាំង អាង​ស្តុក​ទឹក​ចំនួន​០១ រោងស្នាក់នៅ​ចំនួន​០១ ត្រង់ចំណុច បែក​ថ្លាង​ខាងលើ​ស្ថិត​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ដែលមាន​ផ្ទៃដី​ប្រមាណ ៦០​ម៉ែត្រការ៉េ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង