ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្មួញលួចកាប់​ឈើ​គ្រប់​ប្រភេទ នៅ​ខេត្តក្រចេះ ប៉េអឹម​បាន​រុករក​ឃើញតែ​គល់ឈើ ចំនួន ១​ទីតាំង នៅ​ចំណុច​អូរ​សា​ម៉ៃ​មាន​ចំនួន​១៥២​គល់​

52

 

​ស្ទឹងត្រែង ៖ កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ខេត្តស្ទឹងត្រែង អាវុធ​ហ្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​ករណី​ឈ្មួញ​ឈើ​កាប់​ផ្តួលរំលំ​នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​-​ក្រចេះ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ទី​តាំង​ដើមឈើ​នៅសល់តែ​គល់​ក្រោយពី​មានការ​លើកឡើងថា​មាន​ឈ្មួញ​កាប់​ឈើ​នៅ​ព្រំប្រទល់​ទឹកដី​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​ជាប់​ខេត្តក្រចេះ​។​
ការចុះ​ស្រាវជ្រាវ​នេះ​ធ្វើឡើង​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ដោយ​ប្រើ​មធ្យោបាយ​ជិះ​ម៉ូតូ​នៅ​ថ្ងៃទី 15 -16 ខែកុម្ភៈ​ឆ្នាំ 2021​។​

​លទ្ធផល​កម្លាំង​ក្រុមការងារ​គណៈកម្មការ​ជាតិ សហការ​ជាមួយ​ជំនាញ​ថ្នាក់ក្រោម​ជាតិ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្តក្រចេះ​បាន​រុករក​គល់ឈើ​បន្ថែម​បាន​ចំនួន ១​ទីតាំង នៅ​ចំណុច​អូរ​សា​ម៉ៃ​មាន​ចំនួន​១៥២​គល់​។​

ក្នុងនោះ​កម្លាំង​បានធ្វើការ​ស្តាប់​ចម្លើយ​ចំនួន ២​នាក់​ឈ្មោះ ខៃ ធីតា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ត្រូវជា​កូន​ឈ្មោះ សំ ណូ បាន​បញ្ជាក់ថា​៖ ខ្លួន​មាន​តួនាទី ប្រធាន​ស្នាក់​ការរង​ស្រែ​វាល ដោយមាន​ឳ​ពុក​ឈ្មោះ សំ ណូ មាន​បងប្អូន​បង្កើត ៤​នាក់ ដោយ​ខ្លួន​រវល់​ការងារ​មិនសូវ​បាន​ទៅលេង​ផ្ទះ មិនដឹងថា​ឳ​ពុក​ខ្លួន​ធ្វើការ​នៅ​ក្រុមហ៊ុន​មាន​តួន​នាទី​អ្វី​ទេ ចំណែក​ប្អូនៗ​ខ្លួន​ពីមុន​ជា​សន្តិសុខ​នៅ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថិ​ក តែ​បច្ចុប្បន្ន​មិន​ថា​ដឹង​ពួកគាត់​ធ្វើការ​អ្វី​ទេ ឪពុក​របស់ខ្លួន​ទាក់ទង​មិនបាន និង​តាម​ការ​ស្តាប់​ចម្លើយ​ឈ្មោះ យ៉ា ស្មា​ក់ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​កន្សោម​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ បាន​បញ្ជាក់ថា​៖ ខ្លួន​គឺជា​ប្រធាន​សហគមន៍​នៅ​ចំណុច​កន្សោម​ធ្លាក់​ដោយ​ក្នុង​សហគមន៍​របស់ខ្លួន​តែងតែមាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចាម និង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​ចូល​កាប់​ឈើ​គ្រប់​ប្រភេទ​ដូចជា​សុ​ក្រម ឈើទាល ឈ្លីក ផ្ទឹ​ក ត្រ​សេក ដោយ​អារ​ជា​ប្រភេទ​គ្រឿងផ្ទះ និង​ឃ្លុំ ដឹក​តាមរយៈ​ម៉ូតូ និង​គោយន្ត​កន្ត្រៃ​យ៍ ដឹក​រៀងរាល់​ពេលយប់​ចេញពី​តំបន់​ព្រៃ​ឡង់ ត្រង់​តំបន់​អូរ​កាត់សក់ កាត់​តាមផ្លូវ​សហគមន៍​របស់ខ្លួន ប៉ុន្តែ​ខ្លួន​មិនបាន​ដឹងថា​ពួកគេ​យក​លក់​ឱ្យ​ក្រុមហ៊ុន​ឬ​លក់​ឱ្យ​ខាង​ណា​នោះទេ​។​
​ឈ្មោះ ជា (​ហៅ​ជា​សណ្តាន់​) មានឈ្មោះ​ពិត សាន ចាន់នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិធំ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ មាន​កិច្ចសន្យា​ក្នុង​ទទួល​សិទ្ធិ​ឈូសឆាយ​ពី​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​។​
​ឈ្មោះ សំ ណូ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អា​ជេន សង្កាត់​កំពង់ចាម ស្រុក​សំបូរ មាន​កិច្ចសន្យា​ក្នុង​ទទួល​សិទ្ធិ​ឈូសឆាយ​ពី​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​៕

អត្ថបទដែលជាប់ទាក់ទង