ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រី​ក្រសួងការពារជាតិ បាន​ចូលរួម​ចាក់​វ៉ាក់សាំង ការពារ​ជូន​កងកំលាំងប្រដាប់អាវុធ​បាន​ចំនួន ១២.៨០៩​នាក់​

46

 

​ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១៨​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៉ី​ណូ​ហ្វា​ម (Sinoph arm) របស់​ចិន ជូន​កងកម្លាំង​សរុប​បាន ១២.៨០៩​នាក់​ហើយ មាន​នារី ៩១០​នាក់​។ តាម​របាយការណ៍​រប​ស់​ក្រសួងការពារជាតិ បានឱ្យដឹង​បន្ថែមទៀតថា ក្នុង​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រុម​វ៉ាក់សាំង​កូ​វីដ​១៩ ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ជូន នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះឱ្យ​ក្រសួងការពារជាតិ ។​
ក្រសួងការពារជាតិ បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៉ី​ណូ​ហ្វា​ម​របស់​ចិន ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅក្នុង​មន្ទីរពេទ្យ​កេតុមាលា ហើយក៏​នឹង​បន្ត​ចាក់​នៅតាម​អង្គភាព​សំខាន់ៗ​របស់ខ្លួន​។ មេទ័ព​កំពូល​របស់​ជាតិ នាយទាហាន នាយទាហានរង និង​ពល​ទាន ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ បាន​ចាក់​វ៉ាក់សាំង​នេះ​ជា​បន្តបន្ទាប់​។​
សូមបញ្ជាក់ថា ជំនួយ​វ៉ាក់សាំង​របស់​មិត្ត​ចិន ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុងចំណោម​១​លាន​ដូ​ស ដែល​ផ្តល់ជូន​តាម​សំណើ​ក្រសួងការពារជាតិ ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។ ចំណែក​៤០​ម៉ឺន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សរសេរ​លិខិត​ទៅកាន់ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ដើម្បី​ស្នើសុំ​ជំនួយ​វ៉ាក់សាំង​បន្ថែមទៀត ក្នុងនាម​រាជរដ្ឋាភិបាល​ផងដែរ​។​
បន្ទាប់ពី​មកដល់​កម្ពុជា វ៉ាក់សាំង​កូ​វីដ​១៩ ស៉ី​ណូ​ហ្វា​ម ត្រូវបាន​ចាក់​ដោយ​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និង​កងទ័ព នៅ​ទីតាំង​មួយចំនួន​រួមមាន​៖ មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​កេតុមាលា (​សម្រាប់​កងទ័ព​) ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង