ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌមានជ័យ ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ថ្ងៃនេះ គឺ​ផ្ដោត​សំខាន់​ការទប់ស្កាត់​រាល់​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ​ក្នុង​ខណ្ឌ​

48

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​មានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ដោយ​រដ្ឋបាល​ខណ្ឌមានជ័យ នៃ​រាជធានី​ភ្នំពេញ​បានរៀបចំ​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឋ​ហើយ​ពិធី​នេះ​ប្រព្រឹត្តឡើង​
​ក្រោម​អធិបតីភាព លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ព្រមទាំង​មានការ​ចូលរួម​ពី​គណៈ​អភិបាល​ខ​ណ្ឋ​រង នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ អធិការនគរបាល ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​-​ជំនាញ​ជុំវិញ​រដ្ឋបាល​ខណ្ឌ និង​លោក​មេ​ប៉ុស្តិ​.​លោក​ចៅសង្កាត់​ទាំង ៧ ផងដែរ​។​
កិច្ចប្រជុំ​នាពេលនោះ​ដោយ​ផ្ដោត​សំខាន់​និង​ជំរុញ​ដល់​ការទប់ស្កាត់​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខ​ណ្ឋ​មានជ័យ​ទាំងមូល​។​វិធានការ​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​,​ការពង្រឹង​គុណភាព សុវត្ថិភាព​ការដ្ឋាន​សំណង់​ក្នុងភូមិ​សាស្ត្រ ខ​ណ្ឋ​មានជ័យ​,​វិធានការ​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍​សាធារណៈ​ការលក់ដូរ​តាម​ទីផ្សារ​រ​ដ្ធ​និង​ឯកជន​,​សំរាម​,​ការទប់ស្កាត់​កា​អនាម័យ​សាធារណៈជន​និង​ការទប់ស្កាត់​ជម្ងឺឆ្លង​កូ​វីដ​-១៩៕​

អត្ថបទដែលជាប់ទាក់ទង