ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងអយ្យការខេត្តកំពង់ស្ពឺ បើ​ការស៊ើបអង្កេត លើ​ឧត្តមសេនីយ៍យោធា សូ​យ ចាន់​សឿន ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ លើស្រ្តីម្នាក់

56

 

​កំពង់ស្ពឺ ៖តំណាងអយ្យការខេត្តកំពង់ស្ពឺ ខៃ សម្ផស្ស ​នៅថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១​បានចេញ​ដីកាបើក​ការ​ស៊ើប​​លើ​ឈ្មោះ សូ​យ ចាន់​សឿន ហៅ​ទេព ចាន់​សឿន ហៅ​វ៉ា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​នាយរង​ទីចាត់ការ​អភិវឌ្ឍ​នៃ​អ​គ្ហ​គ​បញ្ជាការដ្ឋាន​នៃ​ក្រសួង​ការពា​ជាតិ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។​

តំណាងអយ្យការ​បានបញ្ជាក់​ថា ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លើ​ឈ្មោះ សូ​យ ចាន់​សឿន ហៅ ទេព ចាន់​សឿន ហៅ​វ៉ា អាយុ​៤៥​ឆ្នាំ​ពីបទ​៖​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​តាម​ប​ញ្ញ​តិ​មាត្រា​២១៨​និង​មាត្រា​២៥៣​នៃ​ក្រមព្រហ្មទណ្ឌ​។​

តំណាងអយ្យការបានបញ្ជាក់​នៅក្នុង​ដីកា​បន្ថែមទៀតថា ដាក់​ឲ្យ​សិ្ថ​ត​នៅក្រោម​ការឃុំខ្លួន​បណ្តោះ​អា​លើ​ឈ្មោះ​សូ​យ ចាន់​សឿន ហៅថា​ទេស ចាន់​សឿន ហៅ​វ៉ា ដើម្បី​បង្ការ​ឬ​បញ្ចប់​បទល្មើស កុំ​ឲ្យ​កើតឡើង​ជាថ្មី និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

តំណាងអយ្យការបានបញ្ជាក់​ក្នុង​ដីកា​ដែល​សារព័ត៌មាន ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២១​ឈ្មោះ ឌួង ហេង​ម៉ាលី​ស​ភេទ​ស្រី អាយុ​៤១​ឆ្នាំ​និង​ឈ្មោះ​សូ​យ ចាន់​សឿន​ភេទ​អាយុ​៤៥​ឆ្នាំ បាន​ជិះ​រថយន្ត​ជាមួយគ្នា​គោលបំណង​ទៅ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ពេលទៅដល់​ក្រុង​តាខ្មៅ​អ្នក​ទាំងពីរ​ទាស់សំដី​គ្នា ពេលនោះ​ឈ្មោះ សូ​យ ចាន់​សឿន​បាន​ឈប់​រថយន្ត​បាន​វាយ​ទៅលើ​ឈ្មោះ​ឌូ​ង ហេង​ម៉ាលី​ស ត្រូវជា​ច្រើន​កន្លែង​ព្រមទាំង​គំរាម​បាញ់​បំបាក់​ជើង និង​បន្ត​ដឹក​ឈ្មោះ​ទៅដល់​កំពង់ស្ពឺ​ដាក់​ក្នុង​បន្ទប់​ផ្ទះ​របស់​កូនចៅ​ខ្លួន ក្នុងស្រុក​ភ្នំពេញ​ស្រួច​បង្ខាំ​នៅ​ទីនោះ​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៧​យប់​មិន​ឲ្យ​ចេញពីផ្ទះ​។​

សំណុំ​រឿងនេះ​តុលាការ​បាន​រកឃើញថា ជន​ត្រូវ​ចោទ​ខាងលើ​បាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ប្រព្រឹត្ត ទៅ​នៅ​ខេ​ត​ត្ត​កណ្តាល និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២១៕

អត្ថបទដែលជាប់ទាក់ទង