ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី​នឹង​ផ្តល់​ថវិកា​រហូតដល់ ២ លាន​ដុល្លារ​អូស្ត្រាលី ក្នុង​រយៈពេល ២ ឆ្នាំ ខាងមុខ​

44

 

 

​ភ្នំពេញ ៖ អូស្ត្រាលី​គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់​នៃ​សាលាក្តី​ខ្មែរក្រហម Khmer Rouge Tribunal (ECCC) ដែល​កំពុង​ជួយ​ធានា​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ជាច្រើន​នៃ​របប​ខ្មែរក្រហម ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​។ ប្រជាជន​កម្ពុជា​ប្រមាណ ៨៣ ០០០ នាក់ បាន​ចូលរួម​ស្តាប់​សវនាការ​ក្នុងអំឡុងពេល​ជំនុំជម្រះ​ក្តី​ថ្មី​ក្រោយនេះ របស់​សាលាក្តី ដែល​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីរ​នាក់ ត្រូវបាន​កាត់ទោស​ពីបទ​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។​

 

​អូស្ត្រាលី​នឹង​ផ្តល់​ថវិកា​រហូតដល់ ២ លាន​ដុល្លារ​អូស្ត្រាលី ក្នុង​រយៈពេល ២ ឆ្នាំ ខាងមុខ តាមរយៈ​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​បញ្ចប់​ដំណើរការ​នីតិវិធី​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម និង​សំខាន់​ទៀត​នោះ​គឺ​ដើម្បី​គាំទ្រ​ដល់​បណ្ណសារ​និង​យន្តការ​ផ្សព្វផ្សាយ​របស់​សហគមន៍​។ ការប្តេជ្ញាចិត្ត​ថ្មី​នេះ​ធ្វើឡើង ផ្អែកលើ​ការបរិច្ចាគ​មុនៗ ចំនួន​ជាង ៤០ លាន​ដុល្លារ​អូស្ត្រាលី ដល់​សាលាក្តី ចាប់តាំងពី​ឆ្នាំ ២០០៥ មក ដែល​ធ្វើឱ្យ​ប្រទេស​អូស្ត្រាលី​ក្លាយជា​ម្ចាស់ជំនួយ​អន្តរជាតិ​ធំជាងគេ​លំដាប់​លេខ​បី​។​

 

​ការគាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​សាលាក្តី​ខ្មែរក្រហម ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​យើង លើ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ភាពជឿជាក់​របស់​យើង​ថា តាមរយៈ​ការយល់ដឹង​និង​ការទទួលខុសត្រូវ​លើ​អំពើ​ដ៏​អាក្រក់​នៅ​អតីតកាល យើង​អាច​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា និង​តំបន់​របស់​យើង ដើម្បី​ធានាថា​រឿង​ទាំងនេះ​នឹងមិន​កើតមាន​ម្តង​ទៀតឡើយ​៕ 

អត្ថបទដែលជាប់ទាក់ទង