ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្ត​ព្រះសីហនុ កំពុង​ព្យាយាម​សម្របសម្រួល​ការតវ៉ារ​បស់​ប្រជាជន​ដែល​បាន​ក្លាយជា​អំពើហិង្សា​គ្រា​ដែល​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​សាងសង់​លើដី​កម្ម​សិទ្ធ​អ្នកដទៃ​

48

 

​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​កិច្ចសហការ​ពី​តំណាង​
​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កំ​លាំ​សាធារណៈ​ចុះ​អនុវត្ត​រុះរើ​សំណង់​ខ្ទម នៅលើ​ទីតាំង​ដី​មានប​ណ្ណ័​សារ​កម្មសិទ្ធិ​របស់​អ្នកដទៃ មាន​ទីតាំងនៅ​ភូមិ​ឬ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
​ពលរដ្ឋ​ជាច្រើន​នាក់​ដែលមាន​ផ្ទះ និង​ដី​នៅ​តំបន់​នោះ បាន​លើកគ្នា​តវ៉ា​ប្រឆាំងនឹង​ការចុះអនុវត្ត​នេះ​។​រហូតដល់​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ក្រុម​ប្រជាជន​កំពុង​បន្ត​ផ្តុំគ្នា​ដើម្បី​ស្នើសុំ​អោយមាន​ការដោះស្រាយ​និង​ទទួលខុសត្រូវ​ចំពោះ​ការរុះរើ​បំផ្លាញ​ផ្ទះ​និង​ដំណាំ​របស់គាត់​។​
​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​កំពុង​ព្យាយាម​សម្របសម្រួល​និង​មាន​វិធាន​ការបន្ត​។​

​ខ្ទម​និង​ផ្ទះ​ចំនួន​៥៨​ខ្នង​ក្នុងចំណោម​ផ្ទះ​ប្រមាណ​ជាង​៧០​ខ្នង និង​ដំណាំ​មួយចំនួន​ផង​ត្រូវបាន​រុះរើ​ឈូសឆាយ​ចោល​។​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​៣​គ្រឿង​ត្រូវ​ពលរដ្ឋ​គុប​ដប​សាំង​បណ្តេញ​ដើម្បី​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ផ្ទះ​និង​បាន​ស្ទាក់​ទុក​មិនអោយ​ចេះ​ព្រមទាំង​ព្រមាន​ដុត​កំទេចចោល​បើ​មិនមាន​ដំណោះស្រាយ​ជូន​ពួកគាត់​។​

​ខ្ទម​ឬ​ផ្ទះ​ទាំងនោះ ខ្លះ​មាន​ម្ចាស់​រស់នៅ​ខ្លះ​បិទទ្វារ​ជា​ខ្ទម​ចាំ​ដី​និង​មាន​ក្បាលដី​ខ្លះ​ធ្វើ​របង​ហ៊ុ​ព័ទ្ធ​ទុកចោល​។​
​ប្រជាជន​ខ្លះ បាន​និយាយថា ពួកគាត់​បាន​ចូលមក​កាប់​រាន​យក​ជា​ចំណែក​តូចៗ​ធ្វើ​ផ្ទះ​នៅ​ព្រោះ​ជីវភាព​ខ្វះខាត ។​
​ឯ​អ្នក​ខ្លះទៀត​បាន​ទិញ​ពី​គេ ការអូសទាញ​របស់​មេ​ខ្យល់​ដោយ​លើក​ហេតុផល​ថា​ទីនេះ​ជា​ដី​រដ្ឋ (​គម្រប​ព្រៃឈើ​)​។​

​យោងតាម​ឯកសារ ដី​នេះ​មានប​ណ្ណ័​រឹង ចុះហត្ថលេខា​ដោយ លោក ចេង ស្រុង នៅ​ថ្ងៃ​២៩ មករា​២០១៩ មាន​ទំហំ​១០០​ហិច​តា ស្មើនឹង​២០​ប​ណ្ណ័​។​
​ប្រវត្តិ​ប​ណ្ណ័​នេះ​មានឈ្មោះ​ដើម គង់ មាលា ភេទ​ស្រី កើត​ឆ្នាំ​១៩៦២ បាន​ផ្ទេរ​(​លក់ឡៃ​ឡុង​)​អោយទៅ​ឈ្មោះ ឆៃ ជី​ង​ហ៊ាង ។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​មក​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​ដើម្បី​ដឹកនាំ​រៀបចំ​តាម​នីតិវិធី​។​
​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​នៅ​តំបន់​នេះ​អោយ​រុះរើ​ចេញពី​ទីតាំង​កម្ម​សិទ្ធ​របស់គេ​ប៉ុន្តែ​ពលរដ្ឋ​មិន​អនុវត្តតាម​ឡើយនិង​នៅតែ​បន្តសកម្មភាព ទិញ​/​លក់ ត​គ្នា សង់ផ្ទះ​ថ្មីៗ​បន្ថែម​ដោយ​គ្មាន​អាជ្ញាធរ​ដឹងឮ​៕​

អត្ថបទដែលជាប់ទាក់ទង