ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​មុខសញ្ញា​ចំនួន​០៣​នាក់ នាំយក​ចេញ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន ទៅ​តុលាការ​

55

 

​ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញា​ពាក់ព័ន្ធ​ករណី​នាំយក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន​ប្រុស ស្រី​ចំនួន​០៣​នាក់ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជូន​ខ្លួន​ទៅ សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​

​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ស្នងការរង ទទួល​ផែន​ការងារ ប្រឆាំង​ការជួញដូរ​មនុស្ស​និង ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ទាំង​០៣​នាក់ មាន​៖ ១/-​ឈ្មោះ ឈឿត ឈៀ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ ភូមិ​ថ្នល់បំបែក ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ,២/-​ឈ្មោះ ប៉ុន សារឿ​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ,៣/-​ឈ្មោះ អ៊ុន សំអាត ហៅ​យាយ​ញី ភេទ​ស្រី អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ស្នងការរង បាន​បញ្ជាក់ថា​៖ ដោយ​អនុវត្តតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​និង មានការ​សម្របសម្រួល​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ ជន​ទាំង​០៣​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ពាក់ព័ន្ធ​និង​ករណី នាំយក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ។​

​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ បានបញ្ជាក់​បន្ថែមថា​៖ នៅ​ចំពោះមុខ​ស​ម្ត្ថ​កិច្ច​ជន​ទាំង​០៣​នាក់ បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​ដឹកជញ្ជូន​ពលករ​ដោយ​ខុសច្បាប់​ទៅ​ប្រគល់​មេខ្ស​ល់ ឈ្មោះ យាយ ណ​យ ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ចំណុច​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ប្រាកដ​មែន ។ ដោយ​ផ្អែកលើ​ចម្លើយសារភាព របស់​ជនសង្ស័យ​ទាំង​០៣​នាក់ បច្ចុប្បន្ន កម្លាំង​នគរបាល​ការិយាល័យ​បាន​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សលា​ដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ហើយ​ដែរ ៕​

អត្ថបទដែលជាប់ទាក់ទង