ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពឆ្លងជំងឺកូវីដ១៩

46

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងស្តីពីព្រឹត្តិការណ៍ដែលមានការបិទការចេញចូលកោះពេជ្រព្រឹកនេះ។ការថ្លែងនេះអាចទាក់ទងនឹងករណីផ្ទុះកូវីដសារជាថ្មីម្តងទៀត។

នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីអ្នកសារព័ត៌មាន បានសួរថា “មីង មានការលើកឡើងថា បិទកោះពេជ្យគឺដោយសារមានករណីកូវីដឆ្លងថ្មី? ក្មួយចាំស្តាប់ប្រសាសន៍សម្តេចតេជោ។

នៅវេលាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងកាច់ផ្សាយបន្តផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង