ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​ជិត ២០០​នាក់ ជឿជាក់​បន្ដ​ស្ម័គ្រចិត្ដ​ចូលរួម​រស់ក្នុង​ជីវភាព​បក្ស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ស្រុក​ស្ទឹងហាវ​

35

 

​ព្រះសីហនុ​៖ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់ជាតិ​ចុះជួយ​ខេត្ដ​ព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធាន គណបក្ស​ខេត្ត ឯកឧត្តម គួច ចំរើន អនុប្រធាន​គណបក្ស​ខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី​បើកសម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​ស្នាក់ការ​បក្ស​ស្រុក​ស្ទឹងហាវ និង​បញ្ចូល​សមាជិក​ថ្មី​សរុប​ចំនួន ១៨០​នាក់ ដែល​មកពី​ឃុំ​ទាំង​៤​ក្នុងស្រុក​ស្ទឹងហាវ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ និង​លោក​-​លោកស្រី ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​-​ខេត្ត​-​ក្រុង ស្រុក និង​ឃុំ សង្កាត់​។​

​នៅក្នុង​ឱកាស​នោះ តំណាងឱ្យ​សមាជិក​ថ្មី និយាយថា ដោយ​មើលឃើញ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាព ចាស់ទុំ រឹងមាំ ដែលជា​និច្ច​ជា​កាល​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ រួមទាំង​ការដឹកនាំ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យ ពូជសាសន៍ ប​ង្រូ​ប​បង្រួម​ជាតិ ប្រមូលផ្ដុំ​គ្រប់​ជាតិ​សាសន៍ និង​និន្នាការ​នយោបាយ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ធ្វើឱ្យ ប្រជាជាតិ​មានការ​អភិវឌ្ឍ​រីកចំរើន ទើប​ពួកគាត់​មាន​ទំនុក​ចិ​ត្ដ​ជឿ​ង​ជាក់ ហើយ​បាននាំគ្នា​សុំចូល​រួមរស់​ក្នុង​ជីវភាព​គណបក្ស ប្រជាជន​ដោយ​ស្ម័គ្រចិត្ដ ដើម្បី​រួមគ្នា​អនុវត្ដ​កោ​ល​នយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល និង​រួមគ្នា​ថែរក្សា​សន្ដិភាព បន្ដ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកលូតលាស់​រ៉ុង​រឿង​ថែមទៀត​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់ជាតិ​ចុះជួយ​ខេត្ដ​ព្រះសីហនុ មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ស្ដារ​ប្រទេសជាតិ ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​មករ​ហូត ដល់​សព្វថ្ងៃ គឺ​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលជំហរ និង​គោលនយោបាយ​ច្បាស់លាស់ ក្នុងការ​ដឹកនាំ ប្រទេសជាតិ​ឱ្យមាន​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​ពេញលេញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​។​

​ឯកឧត្ដម បន្ដថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​មាគ៌ា​ដឹកនាំ​ប្រទេសជាតិ តាំងពី​បាត​ដៃទទេ​រហូតមកដល់​សព្វថ្ងៃ គឺ​ធ្វើឱ្យ បងប្អូន​ប្រជាពលរដ្ឋ មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ សេដ្ឋកិច្ច​គ្រួសារ​រីកចម្រើន បងប្អូន​ប្រជាពលរដ្ឋ អាចមាន​សិទ្ធិ សេរីភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញមតិ​ការដើរ​ហើរ ដោយ​ប្រទេសជាតិ​យើង មាន​ស្ថេរភាព​នយោបាយ​ពេញលេញ​ក្រោម​ការ ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូតដល់​សព្វថ្ងៃនេះ​។ ឯកឧត្ដម ស្នើឱ្យ​ទាំងអស់ ទាំង​សមាជិក​ថ្មី ទាំង​សមាជិក​ចាស់ បន្ដ​រួម​សាមគ្គី​គ្នា​ឱ្យបាន​ស្អិត​រមូ​ត ដើម្បី​គាំទ្រ​គោលនយោបាយ​ដឹកនាំ​របស់​បក្ស និង​រាជរដ្ឋាភិបាល សម្រាប់​តម្កល់​ផល ប្រយោជន៍​រួម​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ បន្ដ​ការអភិវឌ្ឍ​ចីរភាព​៕

អត្ថបទដែលជាប់ទាក់ទង