ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន និង​លោកជំទាវ អញ្ជើញ​សួរសុខទុក្ខ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​លេខ ៣ ដែល​រងរបួស​ភ្នែក​ក្នុងពេល​បំពេញការងារ

41

 

​ព្រះសីហនុ​៖ ក្រោយពី​ទទួលដំណឹង​ថា​លោក ប៊ូ ប៊ុណា​រិ​ទ្ធ មាន​គ្រោះថ្នាក់​នៅពេល​បំពេញការងារ នៅ​រសៀល​ថ្ងៃ​សុក្រ ៨​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ និង​លោក​អភិបាលក្រុង​ព្រះសីហនុ លោកស្រី​នាយិកា​ទី​ចាត់ ការ​ហិរញ្ញវត្ថុ​ខេត្ត និង​លោក​ចៅសង្កាត់​លេខ​៣ បាន​អញ្ជើញ​សួរសុខទុក្ខ​លោក ប៊ូ ប៊ុន​ណា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​លេខ ៣ ដែល​រងរបួស​ភ្នែក​ក្នុងពេល​បំពេញការងារ នៅ​គេហដ្ឋាន​របស់លោក​ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម គួច ចំ​រើ អភិបាលខេត្ត និង​លោកជំទាវ ក៏បាន​នាំយក​អំណោយ​មានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ មួយចំនួន និង​ថវិកា​ចំនួន ៣.០០០.០០០ រៀល ។​

​ជាមួយគ្នានេះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ជូនពរ​ឱ្យ​លោក ប៊ូ ប៊ុន​ណា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​លេខ​៣ ឆាប់​ជាសះស្បើយ​ដើម្បី​ឆាប់​បាន​វិលត្រឡប់​ទៅ​បំពេញការងារ​ជាធម្មតា​ឡើងវិញ ៕​

អត្ថបទដែលជាប់ទាក់ទង