ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូត​កម្ពុជានៅ​ម៉ាឡេស៊ី ជួយ​ពលករ​ខ្មែរ​២៣​និង​កុមារ​២​នាក់​

36

 

​ភ្នំពេញ ៖ លោក​កុយ គួ​ង អ្នកនាំពាក្យ​ករសួងការបរទេស​និង​សហ​ប្រតិ​ប​ត្រិ​ការ​អន្តរជាតិ បានបញ្ជាក់​នៅ​ព្រឹ​ថ្ងៃទី​២០​ខែកុម្ភៈ​នេះ​ថា ពលករ​និង​ពល​ការិនី​ខ្មែរ​និង​កុមារ សរុប​ចំនួន​២៥​នាក់ ត្រូវបាន​អន្តរាគមន៍​មកដល់​ព្រលានយន្តហោះ​ម៉ាឡេស៊ី ដើម្បី​ហោះ​មកកាន់​កម្ពុជា​វិញ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស លើកឡើងថា ដោយមាន​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ពលករ ពល​ការិនី​ខ្មែរ​ចំនួន​២៣​នាក់ និង កុមារ​២​នាក់ ដែល បានមក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី នឹងធ្វើ​ដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ​លេខ SQ5008 នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ០៥​និង​៣៥​នាទី​ល្ងាច​នេះ​។​

​ក្រុមការងារ​ស្ថានទូត​បាន​ជួយ​សម្របសម្រួល​ឯកសារ នាំទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ជូនទៅ​ធ្វើតេស្ត​កូ​វីដ​១៩ ព្រមទាំង​ជូន​ពលករ ពល​ការិនី ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង