ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានម៉ូតូព្រលះគ្នា ស្លាប់អ្នកជិះម៉ូតូ នៅស្រុកខ្សាច់កណ្ដាល

62

 

កណ្ដាល៖សមត្ថកិច្ចបានអោយដឹងថាដោយស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តធំ+ម៉ូតូ)បណ្ដាលឲ្យស្លាប់ម្នាក់នៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២១នេះនៅភូមិវិហារសួគ៌ត្បូងឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
សមត្ថកិច្ចបន្តទៀតថាករណីនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក ស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BI5605បើកបរដោយឈ្មោះ ថុង យ៉ាងគួភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅភូមិស្វាយមាសឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។បានស្លាប់នៅកន្លែងកើតហេតុ។បើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញពណ៌សពាក់ផ្លាកលេខកំពង់ចាម 3 A2744បើកបរដោយឈ្មោះយិន សំណាងភេទប្រុសអាយុ 45 ឆ្នាំនៅភូមិជើងវត្តឃុំគងជ័យស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។បើកបរក្នុងទិសដៅពីលិចទៅកើត។ក្នុងទិសដៅបញ្ច្រាស់។
ខូចខាតសម្ភារះ០២គ្រឿង ម៉ូតូ ០១គ្រឿងខូចធ្ងន់និងរថយន្ត ០១គ្រឿងខូចស្រាល។
ចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
ចំពោះអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី។
ក្រោយពេលកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌បានចុះមកដល់កន្លែងកើតហេតុនិងវាស់វែងដកហូតសម្ភារៈយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។
សមត្ថកិច្ចបន្តទៀតថានៅថ្ងៃកើតហេតុមានអ្នកបើកបរម៉ូតូមួយគ្រឿងខាងលើបានបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើមិនប្រកាន់ស្ដាំក្នុងសភាពវ៉ាជែងបានរេចង្កូតមកខាងឆ្វេងដៃមកបុកជាមួយរថយន្តមួយគ្រឿងខាងលើក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ការសន្និដ្ឋាន៖អ្នកបើកបរម៉ូតូ មួយគ្រឿងខាងលើបើកបរក្នុងសភាពវ៉ាជែងមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទដែលជាប់ទាក់ទង