ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់បង់ជីវិតម្នាក់ និងរបួសម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅមុខកំពូល

45

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងអ្នកថ្មើរជើងនិងម៉ូតូ
បណ្តាលអោយស្លាប់ម្នាក់និងរបួសម្នាក់,ខូចខាតម៉ូតូ០១គ្រឿងកាលពីរសៀលថ្ងៃទី២០ខែកុម្ភៈធ្ឆ្នាំ២០២១ នេះនៅលើកំណាត់ផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែតលេខ៣៨-៣៩ត្រង់ចំណុចភូមិស្ពានថ្មីឃុំរការកោង២ស្រុកមុខកំពូលខេត្ដកណ្ដាល។
សមត្ថកិច្ចបន្តទៀតថានៅថ្ងៃកើតហេតុខាងលើមាន មានមនុស្សម្នាក់ឈ្មោះអៀម ធូច័ន្ទម៉ូលីភេទស្រីអាយុ៣៩ ឆ្នាំមានទីលំនៅភូមិស្ពានថ្មីឃុំរការកោង២ស្រុកមុខកំពូលខេត្តកណ្ដាល។ធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច ស្របពេលនោះក័៍មានម៉ូតូមួយគ្រឿងម៉ាក ហុងដាC110(សង់ប៊ិច)ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CB9918 បើកបរដោយឈ្មោះជី ប៉យភេទស្រីអាយុ៣១ឆ្នាំ មានីលំនៅភូមិភ្នៅលិចឃុំព្រៃចាស្រុកជើងព្រៃខេត្តកំពង់ចាម ដោយមានរួមដំណើរម្នាក់ឈ្មោះរឿង សេងហេង ភេទប្រុសអាយុ១៥ឆ្នាំ មានទីលំនៅភូមិប៉ាណាឃុំសូទិព្វស្រុកជើងព្រៃខេត្តកំពង់ចាម ធ្វើដំណើរពីត្បូង ទៅជើង ហើយបានមកបុកមនុស្សឈ្មោះអៀម ធូច័ន្ទម៉ូលី ដែលដើរឆ្លងកាត់ផ្លូវខាងលើ បណ្ដាលអោយស្លាប់អ្នកដើរឈ្មោះអៀម ធូច័ន្ទម៉ូលីនៅកន្លែងកើតហេតុ របួសធ្ងន់ដល់អ្នកបើកបរម៉ូតូឈ្មោះជី ប៉យ និងរបួសស្រាលដល់អ្នករួមដំណើរម៉ូតូឈ្មោះរឿន សេងហេង ហើយអ្នករបួសទាំង២បានបញ្ចូនទៅព្យាបាលនៅពេទ្យភ្នំពេញ។
ក្រោយពីទទួលបានពត៌មានកំលាំងប៉ុស្តិរការកោង២និងកំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយកម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ចំពោះសពជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រុមសមត្ថកិច្ចជំនាញបានដាក់សេចក្តីសន្និដ្ឋាន ដោយអ្នកដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ថ។ចំណែកអ្នកបើកបរម៉ូតូបើកបរលឿន៕

អត្ថបទដែលជាប់ទាក់ទង