ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធសមិទ្ធិផលនានាក្នុងវត្តជោតិរង្សីហៅវត្តបុស្ស

42

ត្បូងឃ្មុំ៖ នៅវត្តជោតិរង្សីហៅវត្តបុស្ស ស្ថិតនៅឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធសមិទ្ធិផលនានាក្នុងវត្តនេះក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី ព្រះសង្ឃ អាចារ្យគណៈកម្មការ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ។

តាមលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់បានឲ្យដឹងថា ចែថាវត្តជោតិរង្សីហៅវត្តបុស្សនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ 1910 មកម្ល៉េះដោយគិតមកទល់បច្ចុប្បន្នមានអាយុកាល 111 ឆ្នាំនិងបានឆ្លងកាត់ការគ្រប់គ្រងពីព្រះគ្រូចៅអធិការចំនួន 10 អង្កហើយ។វត្តនេះក៏មិនខុសពីវត្តដទៃទៀតនៅទូទាំងប្រទេសដែរគឺបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានបំផ្លិចបំផ្លាញទីអារាមនេះស្ទើរគ្មានសល់។ក្រោយថ្ងៃរំដោះ 7 មករាឆ្នាំ 1979ប្រជាពលរដ្ឋនៅតំបន់នេះក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរបានរំដោះខ្លួនរួចផុតពីការកាប់សម្លាប់មានសិទ្ធិសេរីភាពពេញលេញរីឯវិស័យព្រះពុទ្ធសាសនាក៏ត្រូវបានស្ដារឡើងវិញផងដែរ។ជាមួយនេះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំទើបប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងអស់នៅតំបន់នេះបានមូលមតិគ្នាជាឯកច្ឆ័ន្ទរួមគ្នាបោសសំអាតនិងជួសជុលកសាងវត្តជោតិរង្សីហៅវត្តបុស្សនិងសមិទ្ធផលនានាក្នុងវត្តនេះឡើងវិញជាបន្តបន្ទាប់សម្រាប់បន្តកិច្ចប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា។ដោយឡែកព្រះវិហារថ្មីនិងសមិទ្ធផលនានាក្នុងវត្តដែលត្រូវធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះបានចំណាយថវិកាក្នុងការសាងសង់អស់271,056,000រៀលនិង 472564$ក្នុងនោះមានថវិកាចូលរួមឧបត្ថម្ភពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ានិងលោកជំទាវសរុប31លានរៀលនិង115,417$និងមានការចូលរួមចំណែកជាថវិកាពីព្រះសង្ឃរួមនិងសប្បុរសជននានាជាច្រើនហើយបច្ចុប្បន្ននៅជំពាក់ថ្លៃជាងចំនួន23570$ទៀត។

ក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំរូងក៏ដូចជាក្នុងស្រុកមេមត់ទាំងមូលដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខនិងភាពរីកចម្រើន។ឯ.ឧ ឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះព្រះវិហារថ្មីស្រឡាងដែលមានរចនាបថយ៉ាងល្អប្រណិតនិងសមិទ្ធិផលនានាជាច្រើនដ៏វិសេសវិសាលដែលបានកកើតឡើងក្នុងវត្តជោតិរង្សីហៅវត្តបុស្សក្រោមការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លាពីសប្បុរសជននិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយដើម្បីសំរេចបាននូវការកសាងសមិទ្ធិផលសំរាប់តំកល់ទុកជាសម្បត្តិគរុភ័ណ្ឌដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកសមិទ្ធិផលទាំងឡាយដែលបានកកើតឡើងនាពេលនេះថាជាការរួមចំណែកដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនានិងម្យ៉ាងទៀតក៏កើតមានឡើងដោយសារការតម្រង់ទិសគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ដែលបានខិតខំធ្វើយ៉ាងណាអោយមានភាពសុខដុមនៅក្នុងសង្គមជាតិតាមរយះការកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែក៏បានផ្តល់សិទ្ធសេរីភាពជូនប្រជាពលរដ្ឋក្នុងការជ្រើសរើសសាសនាដែលខ្លួនមានជំនឿជឿជាក់ដោយគ្មានការបង្ខិតបង្ខំផងដែរ។ឯ.ឧ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ដែលថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះប្រជាពលរដ្ឋមានភាពសប្បាយរីករាយសុខដុមរមនា គឺខុសពីជាង40ឆ្នាំមុនដែលប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច លំបាកវេទនា គ្មានសិទ្ធសេរីភាពអ្វីទាំងអស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ភាពសុខដុមរបស់ប្រជាពលរដ្ឋលើគ្រប់ផ្នែកគ្រប់វិស័យរួមទាំងវិស័យសាសនាផងនោះអាចកើតឡើងបានក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនយោបាយដែលប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោបានខិតខំប្រឹងប្រែងរកមកបានដោយលំបាកនិងបន្តរក្សានូវសុខសន្តិភាពនេះសំរាប់ជាប្រយោជន៍ជាតិនិងប្រជាជន ដូច្នេះហើយទើបសម្តេចតេជោតែងតែបានលើកឡើងនូវពាក្យថាអរគុណសន្តិភាព និងចូលរួមអរគុណសន្តិភាពទាំងអស់គ្នាដោយធ្វើយ៉ាងណារួមគ្នាថែរក្សាសុខសន្តិភាពនេះអោយបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍ដើម្បីអោយកម្ពុជាឈានឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាពលរដ្ឋមានជីវភាពធូរធារបានរស់នៅជួបជុំគ្នាប្រកបដោយភាពសុខដុមរមនាបន្តរហូតដល់កូនចៅជំនាន់ក្រោយៗទៀត។ម្យ៉ាងទៀតក៏ត្រូវរួមគ្នាអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ19 ឲ្យមានប្រសិទ្ធភាពផងដែរ។

ក្នុងឱកាសនោះឯ.ឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាបាននាំយកថវិការបស់សម្តេចតេជោហ៊ុនសែនទៅប្រគេនដល់ព្រះចៅអធិការវត្តជោតិរង្សីហៅវត្តបុស្សនេះចំនួន30000$ទុកសំរាប់បង្រ្គប់ថ្លៃជាងសាងសង់និងបានផ្តល់ជូនលោកតាលោកយាយ100នាក់ដែលបានចូលរួមក្នុងម្នាក់ៗក្រណាត់ស1ដុំថវិកា1ម៉ឺនរៀល លោកគ្រូអ្នកគ្រូ33នាក់និងគ្រូពេទ្យ10នាក់ ម្នាក់ៗទទួលបានសារុង1ថវិកា1ម៉ឺនរៀលនិងសិស្សានុសិស្ស300នាក់ម្នាក់ៗទទួលបានសំភារះសិក្សានិងថវិកា5000រៀលនិងឧបត្ថម្ភថវិកាជូន សាលាស្រុកមេមត់ 1លានរៀល និងសាលាឃុំរូង ចំនួន50ម៉ឺនរៀលព្រមទាំងបានបំពាក់គ្រឿងឥស្សរិយយសដល់បុគ្គលដែលមានស្នាដៃក្នុងការជួយកសាងសមិទ្ធិផលនានាបម្រើឱ្យវិស័យព្រះពុទ្ធសាសនាក្នុងវត្តនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង