ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ ឆក់​ទូរស័ព្ទ​ម្នាក់​

58

 

​ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​ឫស្សីកែវ​បាន​បង្ក្រាប​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ម្នាក់ ចំណែក​បក្ស​ពួកគេ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១១​និង​៣០​នាទី នៅតាម​បេតុង ក្រុមទី​៥ ភូមិ​សាម​គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ ។

​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ បានអោយដឹងថា ជនសង្ស័យ​ដែល​កម្លាំង​ចាប់ខ្លួនបាន ឈ្មោះ សុះ អា​រី​ហ្វី​ន ហៅ ខ្មៅ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ភូមិ​បាក់​ទូក សង្កាត់ ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ភ្នំពេញ (​មាន​សារធាតុ​ញៀន​) និង​ឈ្មោះ ម៉ូ​ម ភេទ ប្រុស មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) ។​

​សំភា​រះ​ដកហូត​រួមមាន​៖ ម៉ូតូ​០១​គ្រឿង ម៉ាក់​C១២៥ ពណ៌​ខ្មៅ សេរី​២០១៩ ពាក់​ស្លាក​លេខ កំពត​១O ៨២៤៥ និង​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក់​OPPO S៩ ពណ៌​ស្វាយ ។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ហួន សុខ​លឿន ភេទ​ស្រី អាយុ ៤១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ ផ្ទះ​១៣៩០ ផ្លូវជាតិ​លេខ​៥ ក្រុមទី​៣ ភូមិ ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ​។​

​បើតាម​សមត្ថកិច្ច​ប​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក់​SCOOPY ពណ៌ ស ពាក់​ស្លាក​លេខ ១BQ_១៥២៣​ជិះ​គ្នា​០៣​នាក់​ត្រឡប់​មកពីផ្សារ​សាំ​ហាន់​ទៅផ្ទះ​ជិះ​ដល់​ច្រកចូល​ភូមិ​សាមគ្គី បូរី​មហាសេដ្ឋី ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក់​C១២៥​ពណ៌​ខ្មៅ សេរី​២០១៩ ពាក់​ស្លាក​លេខ​១O៨២៤៥ ជិះ​គ្នា​០២​នាក់​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​របស់ រងគ្រោះ​តែម្តង ស្របពេល​កំលាំង​សមត្ថកិច្ច​ល្បាត​ជួយ​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​នាំមក​កាន់​ប៉ុស្តិ៍ ចំណែក​បក្ស​ពួកគេ​ម្នាក់ទៀត​ឈ្មោះ ម៉ូ​ម បាន​រត់គេចខ្លួន​ចូល​លូ​បាត់​តែម្តង​។​
​ចំពោះមុខ​កំលាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការ​សាកសួរ​យក​ចំលើយ​កសាង​សំនុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តតាម​នីតិវិធី និង​កំពុង​បន្តរ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​ដែល​នៅ​សេសសល់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​
​ចំពោះ​សំភារៈ​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ ។​

អត្ថបទដែលជាប់ទាក់ទង