ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​បុគ្គលិក​ម្នាក់​មាន​វិជ្ជមាន​កូ​វីដ​-១៩ បុគ្គលិក​ក្លឹប​ខារ៉ាអូខេ ឡូ​ហ្សិត​២ ចំនួន​៧៤ នាក់ សមត្ថកិច្ច​បញ្ជូន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ព្រៃ​ក​ល្ពៅ

58

 

​ខេត្តកណ្តាល ៖ លោក​រដ្ឋមន្ត្រី​ខៀវ កាញារីទ្ធ បានចេញ​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ផ្លូវការ​ថា នៅ​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ អាជ្ញាធរ​ចុះ​បិទ​ទីតាំង​ហាង​ខារ៉ាអូខេ​(​ឡូ​ហ្ស៊ិ​ត​២) បន្ទាប់ពី​រកឃើញ​ប្តី​ស្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​-១៩ ហើយ​ភរិយា​ធ្វើការ​នៅ​ក្លឹប​កម្សាន្ត N8 ដែលជា​កន្លែង​កើតមាន​ឆ្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍​នៅ​ក្រុងភ្នំពេញ​។ បុគ្គលិក​ក្លឹប​កម្សាន្ត​ឡូ​ហ្សិ​ច​២ ចំនួន​៧៤​នាក់ ក្នុងនោះ​មាន​បុរស​១១​នាក់ បាន​បញ្ជូន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលាបឋមសិក្សា​ព្រែក​ល្ពៅ ស្ថិតក្នុង​ភូមិ​ដើម​មៀន សង្កាត់​-​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

តាម​ការ​អោយដឹងពី​ក្រុមការងារ គឺ​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​តាខ្មៅ បាន​ចុះ​បិទ​ទីតាំង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ (​យីហោ​ឡូ​ហ្ស៊ិ​ត​២) នៅតាម​បណ្តោយ​ផ្លូវ​២១០ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​/​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

សមត្ថកិច្ច​ប្រាប់ថា ការចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​(​ឡូ​ហ្ស៊ិ​ត​២) នេះ​ធ្វើឡើង បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់​ឈ្មោះ គង់ ចាន់​ឌី អាយុ ៣៩​ឆ្នាំ បម្រើ​ការងារ​នៅ​ទីនោះ មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​១៩ ។ បុរស​រូបនេះ​មាន​ប្រពន្ធ​នៅ​បម្រើ​ការងារ​ក្នុង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ​ផងដែរ​។ ទើប​សមត្ថកិច្ច និង​អាជ្ញាធរ សម្រេច​ចុះ​បិទ​ទីតាំង​នេះ ជា​បណ្តោះអាសន្ន រក​អ្នក​ដែល​ពាក់ព័ន្ធ​យក​សំណាក និង​នាំ​ពួកគាត់​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

ចំពោះ​ស្ត្រី​ខាងលើ​ត្រូវបាន​នាំយកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ។​ដោយឡែក​ទីតាំង​ផ្ទះជួល​ប្តី​ប្រពន្ធ​ខាងលើនេះ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ និង​ទីតាំង​ផ្ទះ​នៅ​ស្រុក​កៀនស្វាយ ក៏​ត្រូវបាន​សមត្ថកិច្ច​ចុះ​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង