ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចាត់វិធានការ​ការពា​រ​ជម្ងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ​

51

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី ២០ និង​ទី​២១ ខែកុម្ភ​: ឆ្នាំ​២០២១១-​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ដឹកនាំ​ដោយ​លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ​ដើម្បី​ដាក់​ផែនការ​អនុវត្តន៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​២០​កុម្ភ​: ។​
​ក្នុងនោះ​-​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កិច្ចសន្យា​ទីតាំង​ខារ៉ាអូខេ ដែល​បាន​ប្រែ ក្លាយជា​ភោជនីយដ្ឋាន ចំនួន​១១​ទីតាំង មិនអោយ​បើក​ដំណើការ ជាពិសេស KTV ក្លឹប​កំសាន្ត បៀ​ហ្គា​ឌិន ជាដើម ។​ក្នុង​មូលដ្ឋាន​ខណ្ឌ មាន​អ្នកធ្វើការ​នៅ N8 Club ដែល​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍ ២០​កុម្ភ​: ចំនួន​០២​នាក់ និង​នាំទៅ​ធ្វើតេស្ត​រក​សំណាក នៅ​សណ្ឋាគារ​សុខា និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​
​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ បាន​ចុះ​ផ្សព្វផ្សាយ ពី​វិធាន​ការការពារ​ជម្ងឺ​កូ​វីដ​១៩ ៣​ការពារ និង​៣​កុំ តាម​ប្រសាសន៍​ដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជូនទៅ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន តាម​ទីផ្សារ សាលារៀន វិស័យ​ឯកជន ទីតាំង​ប្រជុំជន​ជាដើម ។​
​ក្នុងនោះ​កំលាំង​ខណ្ឌ​-​សង្កាត់ បាន​ចាត់វិធានការ តាមរក​អ្នក​ដែល​ពាក់ព័ន្ធ​និង​ព្រឹត្តិការណ៍ ២០ កុម្ភ​: ដើម្បី​យកទៅ​ធ្វើ​សំណាក និង​ច​ត្តា​ឡី​ស័ក​៕​

អត្ថបទដែលជាប់ទាក់ទង