ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញប្រកាសពី សមាសភាពក្រុមការងារផែនការហិរញ្ញាវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ​

45

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលនាព្រឹកថ្ងៃទី២២កុម្ភះនេះ បានបើកកិច្ចប្រជុំមួយ ដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុលើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។

   កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ,តំណាងអង្គការJICA ជប៉ុននិងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។

    ក្រុមការងារនេះមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើជាប្រធាន,លោកកើត ឆែ អភិបាលរងរាជធានី,លោកកែ ពន្លក នាយករងរដ្ឋបាលជាអនុប្រធាននិងមានសមាជិកចំនួន៨រូបទៀតផងដែរ។   

   ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចតទៅ ៖រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។រៀបចំសុំបញ្ចូលគំរោងចំណាយ លើប្រត្តិការជួសជុលនិងថែទាំទៅក្នុងផែនការយុទ្ធសាស្ត្រថវិកាផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការអនុវត្តគំរោង។រៀបចំអនុវត្តគំរោងចំណាយឲ្យបានស្របតាមនិតិវិធីហិរញ្ញវត្ថុជាធរមាន។ ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃប្រត្តិបត្តិការក្នុងការអនុវត្តគំរោង,បំពេញភារកិច្ច សម្របសម្រួលការងារពាក់ពន្ធ័ផ្សេងៗទៀត តាមការ អង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាបន័ពាក់ពន្ធ័៕

 

អត្ថបទដែលជាប់ទាក់ទង