ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ៣នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ១៣កញ្ចប់ នៅស្រុក ឧដុង្គ

179

កំពង់ស្ពឺ ៖ កំលាំងនគរបាលស្រុកឧដុង្គបើកប្រតិបត្តិការ បង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ៣នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ១៣កញ្ចប់តូចរួមនិងឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួន នាយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នាទីចំណុចមុខផ្ទះឈ្មោះ បូ ប៊ុណ្ណា ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ប្រវឹកពង ឃុំ ព្រះស្រែ ស្រុក ឧដុង្គ។

ប្រតិបត្តិការបង្រ្កាបមុខសញ្ញាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ចំនួន ៣នាក់ ត្រូវបានកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ។

តាមប្រភពព័ត៌មានដែលទទួលបានថា ចំណុចគោលដៅខាងលើ គឺធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាប្រចាំនៅពេលយប់ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នង ការនគរបាលខេត្ត កំលាំងធ្វើការបង្រ្កាប ឃាត់បានមុខសញ្ញា ប្រព្រឹត្ដបទល្មើសជាក់ស្ដែង ចំនួន ៣នាក់ ១.ឈ្មោះ បូ ប៊ុណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ បូ ប៊ុន្នី ភេទប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះ អេង វិទូ ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំងបីរស់នៅភូមិឃុំខាងលើ និឹងបានធ្វើឆែកឆេរ រកឃើញម្សៅក្រាមពណ៌ស សង្ស័យថាជាគ្រឿងញៀនចំនួន ១៣ កញ្ចប់តូចច្រកក្នុងថង់ ទូរស័ព្ទចាស់ ២គ្រឿងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួននិងឧបករណ៍
កែច្នៃសម្រាប់ប្រើប្រាស់មួយចំនួនទៀត។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុង កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង