ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាត​សហព័ន្ធ​កីឡា​ទូក​កង់​កម្ពុជា បញ្ចប់​អាណត្តិ​ទី​១ ២០១៥ -២០១៩ និង​បន្ត​អាណត្តិ​ទី​២ ឆ្នាំ​២០១៩-២០២៣

109

 

​ភ្នំពេញ​៖​លោក​ថា​ង ហ្គោ​ឌិន បានទទួល ការគាំទ្រ​ពី​អង្គ​មហាសន្និបាត​ឱ្យធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា សម្រាប់​អណ​ត្តិ​ទី​២ ឆ្នាំ​២០១៩-២០២៣ បន្តទៀត បន្ទាប់ពី​គណៈកម្មាធិការ​ប្រតិបត្តិ​អណ​ត្តិ​ចាស់​(​ទី​១) និង​បណ្តា​ក្លិប​កីឡា​នៅ​ទូទាំងប្រទេស សម្រេច​បោះឆ្នោត​គាំទ្រ​ជូន​លោក​ឱ្យធ្វើជា​ប្រធាន​សម្រាប់​អណ​ត្តិ​ថ្មី ក្នុង​មហាសន្និបាត​បញ្ចប់​អណ​ត្តិ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភ​:​ឆ្នាំ​២០២១ នៅ​គណៈ​ក​ម្មា ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។​
សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​ថ្មី​ចំនួន ០៩ រូប ដែលមាន​៖
១-​លោក ថា​ង ហ្គោ​ដុន ប្រធាន
២-​លោក ថោង រដ្ឋ​សក្តិ អនុប្រធាន​
៣-​លោក វ៉ា​ត់ ចំរើន អនុប្រធាន​
៤-​លោក​សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​
៥-​កញ្ញា ងួន តរុណី អគ្គ​ហេ​រញ្ញឹក​
៦-​លោក ឡុង សុខា សមាជិក​
៧-​លោក វ៉េ​ត យុវ​ម​នាថ សមាជិក​
៨-​លោកស្រី ទិព្វ ច័ន្ទ​វ​ត្តី សមាជិក​
៩-​លោក លឹម ច័ន្ទ​ណា​រ៉េត សមាជិក ។​
បើតាម​លោក​អគ្គលេខាធិការ​សហ​ព័ន្ធ​ទូកក្តោង​ឲ្យ​ដឹង​នោះ​ថា ប្រភេទ​កីឡា​ទូកក្តោង គឺ​កីឡា​មួយ​ប្រភេទ​ដែល​ស្ថិត​ក្នុងចំណោម​កីឡា​អូឡាំពិក​មួយ និង​ជា​ប្រភេទ​កីឡា​លើទឹក ដែល​ពេញនិយម នៅលើ​ពិភពលោក ។ កីឡា​ទូកក្តោង​មាន​ប្រវត្តិ​ចូលមក​ប្រទេស​កម្ពុជា​តាំងពី​សម័យ​សង្គមរាស្ត្រនិយម តែ​ត្រូវ​បាត់បង់​ទៅវិញ​ទាំងស្រុង​ចាប់តាំងពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ហើយ​ទោះ​ក្រោយ​ពីថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ក៏​វិស័យ​កីឡា​ទូកក្តោង​មិន​មានការ​ស្រោចស្រង់ រហូត ដល់​ឆ្នាំ ២០១៥ ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើត​សហព័ន្ធ​កីឡា​ទូកក្តោង​នេះ​ឡើង ដោយមាន​ការទទួលស្គាល់​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា បានធ្វើអោយ​សកម្មភាព​ចាប់ពី​ឆ្នាំ​២០១៥ និង​មានការ​ទទួលស្គាល់​ពីស​ហ​ព័ន្ធ​កីឡា​ទូកក្តោង អា ស៊ី​និង សហព័ន្ធ​កីឡា​ទូកក្តោង​អន្តរជាតិ​នៅ​ឆ្នាំ ២០១៧ ៕

អត្ថបទដែលជាប់ទាក់ទង