ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាជធានីភ្នំពេញ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជិត៣០០នាក់និងមានអ្នករងរបួសជាង១៣០០នាក់ ក្នុងឆ្នាំ២០២០កន្លងមកនេះ

58

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២០កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជិត៣០០នាក់និងបានធ្វើអោយមានអ្នករងរបួសជាង១៣០០នាក់ ហើយកម្លាំងមានសមត្ថកិច្ចបានធ្វើការផាកពិន័យយានយន្តគ្រប់ប្រភេទបានរហូតដល់ចំនួនជាង៧ម៉ឺនគ្រឿង និងបានត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងបានជា១៦០០លើកផងដែរ។

   នេះបើតាមការធ្វើបទបង្ហាញមួយ ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី២២កុម្ភៈនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

   ក្នុងបទបង្ហាញនេះបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង .៣០៥លើក (ថយចុះ ៣០៣លើក) ស្លាប់ ២៨៨នាក់ /.៧២២នាក់, ខូចខាតរថយន្ត ៩៦៨គ្រឿង, ម៉ូតូ .២៥២គ្រឿង, ម៉ូតូកង់បី ៦៥គ្រឿង, ម៉ូតូរឺម៉កកង់បី ៦១គ្រឿង កង់ និងកង់ ១១គ្រឿង ។បានធ្វើការផាកពិន័យយានយន្តចំនួន៧២.៤០៤គ្រឿង(រថយន្ត១១.៨៦៥គ្រឿង, ម៉ូតូ ៦០.៥៣៩ គ្រឿង) ទន្ទឹមនេះ បានធ្វើការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង.៦៤៤លើក

   ចំពោះ ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន វិញ កម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន .០៧៥ករណី/.២៧៧ករណី (ថយចុះ ២០២ករណី) ឃាត់ ខ្លួន .៦៣៨នាក់/.៧៦១នាក់។

   គួរកត់សំគាល់ថា ឆ្នាំ២០២០ នេះ ស្នងការដ្ឋាននគរបាលរាជធានី បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅតាមក្លិបកំសាន្តធំៗ ចំនួន៣ គឺ ក្លិបកំសាន្ត FLY ឃាត់ខ្លួន៧០នាក់(ស្រី ២៦នាក់

ខារ៉ាអូខេ១៣KTV ឃាត់ខ្លួន ១០១នាក់(ស្រី ៤៧នាក់) ដែលមានជនជាតិខ្មែរ ២៨នាក់ ជនជាតិចិន ៦៩នាក់ និងវៀតណាម ដកហូតគ្រឿងញៀនចម្រុះ ចំនួន ៨១២.០៧ក្រាម, ។៣ក្លិបកំសាន្ត៦៦(៦៦DEGREES PUB & LOUNGE) ឃាត់ខ្លួន ៦៥នាក់(ស្រី ២១នាក់) មានជនជាតិខ្មែរ ៥៥នាក់ ជនជាតិចិន ០៣នាក់ , វៀតណាម ០៤នាក់ដកហូតគ្រឿងញៀនជាច្រើនប្រភេទ។

  លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនោះបានមានប្រសាសន៍លើកឡើងថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារបានដើរតួយ៉ាងសំខាន់ចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញ ។លោកបញ្ជាក់ថា ការបង្កើតឡើងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនេះ គឺដោយសារតែស្ត្រីនិងកុមារងាយរងគ្រោះជាងគេ ពិតទៅស្ត្រីកើតចេញមកគឺរងគ្រោះទៅហើយ ធម្មជាតិបង្កើតមក ស្ត្រី

ត្រូវរងគ្រោះ១ នៅក្នុងបរិបទសង្គមនយោបាយរងគ្រោះមួយទៀត ហើយស្ត្រីត្រូវរងគ្រោះជាមួយនិងប្រពៃណីទំនាមទំលាប់ថែមទៀត។ដូច្នេះការបង្កើតអោយមានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនេះពិតជាមានសារសំខាន់មិនអាចខ្វះបានឡើយ។

   សំរាប់ឆ្នាំ២០២១នេះ លោកប៉ា សុជាតិវង្ស ក៏បានស្នើអោយបន្តការបណ្តុះបណ្តាលដល់ស្ត្រី ពង្រឹងសមត្ថភាពស្ត្រីដើម្បីធ្វើអោយបេក្ខភាពស្ត្រីមានចំនួនកើនឡើងក្នុងការបំរើការងារជាមន្ត្រីនិងជាថ្នាក់ដឹកនាំ។ ជម្រុញអោយយកចិត្តទុកដាក់ចំពោះស្រ្តីនិងកុមារក្រោមអាយុ២ឆ្នាំ ដើម្បីទទួលបានជំនួយឧបត្ថមជាសាច់ប្រាក់ ពិសេសក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ។

   ក្នុងឱកាសនោះដែរលោកប៉ា សុជាតិវង្សក៏បានធ្វើការណែនាំអោយបងប្អូនជាស្ត្រីទាំងអស់អនុវត្តវិធានរបស់ក្រសួងសុខាភិបាល ក្នុងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង