ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននិងកំពុងជួលជុល ថែទាំកំណាត់ផ្លូវជាតិលេខ៩ជិត៧គីឡូម៉ែត្រ

87

ព្រះវិហារ កំណាត់ផ្លូវជាតិលេខ៩ជិត៧គីឡូម៉ែត្រនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារដែលទទួលរងការខូចខាតត្រូវបាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ។

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពអនុវត្តការងារថែទាំប្រចាំ លើកំណាត់ផ្លូវជាតិលេខ៩ (ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រហូតដល់ ក្រុងព្រះវិហារ) ដែលមានប្រវែង៦៩.៨២គីឡូម៉ែត្រដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល

 

អត្ថបទដែលជាប់ទាក់ទង