ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រដ្ឋបាល​ខណ្ឌចំការមន សហការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ការបង្កើត និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid”

52

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​ចំការមន​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ដោយ​រដ្ឋបាល​ខណ្ឌចំការមន នៃ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ការបង្កើត និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid” ជូន​ដល់​លោក​នាយករង​រដ្ឋបាល​ខណ្ឌ​, ការិយាល័យ​ចំណុះ​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​០៥ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ឱ្យបាន​ទូលំទូលាយ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ តាមរយៈ​ប្រព័ន្ធ​នេះ ប្រជាពលរដ្ឋ​អាច​ស្កេ​ន​នៅពេល​ចូល​ទីតាំង​ដែល​អញ្ជើញ​ទៅដល់ ហើយ​អាច​ទទួលបាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ មាន​ករណី​ឆ្លង​ជំងឺ​។
​ជាថ្មី​ម្ដងទៀត រដ្ឋបាល​ខណ្ឌចំការមន សូម​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម និង​គ្រឹះស្ថាន​នានា ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid” នេះ​សម្រាប់​ទីតាំង​របស់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​កាត់ បន្ថយ​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច និង​សង្គម​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដូច​បណ្ដា​ប្រទេស​ផ្សេងទៀត​។ សូម​សាធារណជន ទាំងអស់​ចូលរួម​សហការ ស្កេ​ន QR Code នេះ នៅតាម​ទីតាំង​ដែល មាន​ដាក់ QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid” តាមរយៈ គេហទំព័រ stopcovid.gov.kh ដោយ​ចុច​លើ​ពាក្យ “​ចាប់ផ្តើម​ស្កេ​ន​”​។
​សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់ ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid” សូម​ទាក់ទង​ទៅកាន់ មជ្ឈមណ្ឌល​ទាក់ទង​បឋម (Call Center) របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តាមរយៈ លេខ​ទូរ​សព្ទ 123 (​ហៅចូល​ដោយ​ឥត គិតថ្លៃ​) ឬ 099 888 516 | 012 979 079 ឬ​គេហទំព័រ www.mptc.gov.kh និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក “​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ – Ministry of Post and Telecommunications”៕​

អត្ថបទដែលជាប់ទាក់ទង