ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីបាននិងកំពុងជួបជុំ ជាមួយ គណៈអភិបាលរាជធានី មន្ទីរពាក់ព័ន្ធនិងមន្ត្រីដើម្បីចាត់វិធានការនានា ក្នុងការនិងទប់ស្កាត់ជំងឺ covid -19

71

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង នៅក្នុងខណៈនេះ ពោលគឺក្រៅម៉ោងរដ្ឋបាលនេះ ឯកឧត្តមបាននិងកំពុងជួបជុំជាមួយ គណៈអភិបាលរាជធានី មន្ទីរសុខាភិបាល មន្ទីរអប់រំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការនានា ក្នុងការ ទប់ស្កាត់ជំងឺ covid 19 ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ

   ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងមួយ ជុំវិញវិធានការ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺនេះផងដែរ ក្នុងសេចក្តីជូនដំណឹងនេះគឺបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធីម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួម អនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ក្នុងករណីនៅតែ មិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋានព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង