ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បើកយុទ្ធនាការចុះផ្សព្វផ្សាយ ក្នុងមូលដ្ឋានស្ដីពីវិធានការ ការពារទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩

73

ភ្នំពេញ៖នៅថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​នេះរដ្ឋបាលខណ្ឌបឹងកេងកង​​ ​ក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់លោក​អភិបាល​ខណ្ឌ​បឹងកេងកងធឹម សំអាន អោយបណ្ដា សង្កាត់ទាំង៧ និង ផ្សារនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញអោយញាប់ដៃញាប់ជើងបន្តការចុះយុទ្ធនាការ​ផ្សព្វផ្សាយ​ដល់បងប្អូនប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​ក្នុងការរីករាលដាល​ ជំងឺកូវិដ-១៩​ (សហគមន៍​ ២០​ កុម្ភៈ​ )​ ។
ជាមួយគ្នានោះរដ្ឋបាលសង្កាត់ទាំង៧​និងតាមទីផ្សារនានាក្នុងខណ្ឌក៏បានធ្វើការចុះណែនាំ​ប្រជាពលរដ្ឋ​ ឲ្យ​អនុវត្ត​តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ត្រូវតែពាក់ម៉ាស់​ ការពារនិងលាងដៃដោយទឹកឬអាកុល​ ហើយត្រូវរក្សា​គន្លាត​សង្គម​ និង​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​ល្អ​ប្រសើរ​​ ជានិច្ចនិង​ស្ដាប់​តាមអនុសាសន៍​របស់​សម្តេច​ គឺ ៣កុំ​ -​ ៣ការពារ​ ៕

អត្ថបទដែលជាប់ទាក់ទង