ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល​រៀបចំ មន្ទីរពេទ្យ ៦​កន្លែង ចាប់ផ្ដើម​ចាក់​វ៉ា​ក់ សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រី​សុខាភិបាល និង​កងកម្លាំង​សមត្ថកិច្ច​ដំណាក់កាល​ដំបូង​នៅ ខេត្តស្វាយរៀង​

85

 

​ស្វាយរៀង​៖ លោក​បណ្ឌិត កែរ រដ្ឋា បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ៖ វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៣០០០​ដូ​ស ត្រូវបាន​ក្រសួងសុខាភិបាល​បញ្ជូន​មកកាន់​ខេត្តស្វាយរៀង ដោយ​អនុញ្ញាត​ឲ្យ​ចាក់ទៅលើ​មន្ត្រី​សុខាភិបាល និង​កង កម្លាំង​ក្នុង​ខេត្ត​ដែលមាន​មន្ទីរពេទ្យ​ចំនួន​៦ សម្រាប់​ពិគ្រោះ និង​ចាក់​វ៉ាក់សាំង​នេះ​។​
លោក​បាន​បន្ដថា​៖ មន្ទីរ​សុខាភិបាល​បាន​ជូនដំណឹង​ដល់​ប្រធាន​មន្ទីរពេទ្យ​ខេត្ត ប្រធានការិយាល័យ​ស្រុក​ប្រតិបត្តិ​ទាំង​៤ និង​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ទាំង​៥ ដោយមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​ខេត្ត​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​កង កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល​នៅ​ដំណាក់កាល​ទីមួយ និង​ជួយ​ផ្ដល់ដំណឹង ដល់​មន្ត្រី​សុខាភិបាល មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​ជួល កម្មករ និង​អ្នកបើកបរ​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​រដ្ឋ​ទាំងអស់​ទូទាំង​ខេត្ត ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង ដោយ​ស្ម័គ្រចិត្ត​ព្រមទាំង​យក អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណសម្គាល់ខ្លួន​មន្ត្រីរាជការ​ទៅជា​មួយ​ផង​។​
លោក​បាន​បន្តថា ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​មាន​ចំនួន​៦​កន្លែង រួមមាន​៖ ទី​១៖ មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។​
​ទី​២៖ មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ ។ ទី​៣៖ មន្ទីរពេទ្យបង្អែក​ស្វាយទាប ។ ទី​៤៖ មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ។ ទី​៥៖ មន្ទីរពេទ្យបង្អែក​ជី​ភូ ។ ទី​៦៖ មន្ទីរពេទ្យបង្អែករ​មា​ស​ហែក​។​
​លោក​បាន​បន្តថា ៖ ការចាក់​វ៉ាក់សាំង​នេះ អាចមាន​លទ្ធភាព​ចាក់​ជូន​មន្ត្រីនគរបាល​ចំនួន ៥០​នាក់ និង​មន្ត្រី​សុខាភិបាល​ចំនួន​៥០​នាក់​យ៉ាងច្រើន​បំផុត ក្នុង​មួយកន្លែង​ក្នុង​មួយថ្ងៃ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​រង់ចាំ​យូរ និង​ខាត ពេលវេលា​ធ្វើការ​ងារ គឺ​បាន​បែងចែក​វេន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ តាម​ទី តាំង ៦​កន្លែង ដែល​ស្ថិតនៅ​ជិត​បំផុត​ក្នុង​មួយថ្ងៃ ៥០​នាក់​ចាប់ពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង