ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមថ្ងៃទី២៣កុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ បានបិទទីតាំង ចំនួន៤៧កន្លែងហើយ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

83

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៧កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាកនិងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

  នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសលោកប្រចាំការ ដោះស្រាយកិច្ចការបន្ទាន់ពាក់ព័ន្ធជំងឺកូវីដ១៩ ព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង ១៤បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីកដាលរីករាលដាលជំងឺកូវីដ១៩នេះដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៤នេះ។

    លោកឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿននិងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

  គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរក្រោយពីបានទទួលព័ត៌មានថាទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។

លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា ចំពោះកិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងជារាងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀតក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩នេះ៕

 

អត្ថបទដែលជាប់ទាក់ទង