ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមស្វែងរកបុរសម្នាក់យកឈ្មោះ លោកឧត្តមសេនីយ៍ឯក ស ថេត ទៅប្រើ និងគំរាមប្រជាពលរដ្ឋ

38

 

​ភ្នំពេញ​៖ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ថា កម្លាំង​នគរបាល​បាននិងកំពុង​ស្វែងរក បុរស​ម្នាក់ ដែល​បាន​យកឈ្មោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ទៅប្រើ​ប្រាស់ និង​គំរាមកំហែង​ស្ត្រី​ម្នាក់​។​

​ការ​ចេញមក​បដិសេធ​ខាងលើនេះ បានធ្វើ​ឡើង​ក្រោយ​មាន​គណនី​យ​ហ្វេ​សបុ​កមួយ​មាន​ឈ្មោះថា «​ពិភព​ឡេ​» បាន​ផ្សាយ​ថា ចៅ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ទៅ​គំរាមកំហែង​គាត់​។​

​លោក សាន សុខ​សីហា បាន​បដិសេធ​ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​នេះ ដោយ​អះអាងថា មាន​បុរស​ម្នាក់​ឈ្មោះ ថុង គឹមហួន យកឈ្មោះ​លោក ស ថេត ទៅ​គម្រាមកំហែង​ព្រោះថា បុគ្គល​ឈ្មោះ ថុង គឹមហួន នេះ​មិនមែនជា​ចៅ​របស់លោក ស ថេត នោះទេ​។​

​លោក​បាន​បញ្ជាក់ថា «​បុគ្គល​ឈ្មោះ ថុង គឹមហួន ដែល​បាន​យកឈ្មោះ​លោក ស ថេត ទៅ​គម្រាម​អ្នក​ដ៏​ទៃ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស និង​សេចក្តីថ្លៃថ្នូរ​របស់លោក ស ថេត​។ ការពិត​បុគ្គល​ឈ្មោះ ថុង គឹមហួន នេះ​មិនមែនជា​ចៅ​របស់លោក ស ថេត នោះទេ​»​។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ស្វែងរក​បុគ្គល​រូបនេះ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ និង​ចាត់​វិធានការណ៍​តាមច្បាប់​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង