ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកមិនអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នឹងមានទោសទណ្ឌហើយនឹងអាចប្រឈមនឹងការបិទអាជីវកម្ម

58

ភ្នំពេញ៖ អ្នកដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជុំវិញ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ នឹងមានទោសទណ្ឌ ហើយនឹងអាចបិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើម្ចាស់អាជីវកម្មមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល។

  នេះបើតាមការលើកឡើងរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោកប្រគល់ម៉ាសរាប់សិបម៉ឺនជូន រដ្ឋបាលខណ្ឌទាំង១៤សង្កាត់ទាំង១០៥ ផ្សារទាំង២៥និងកងកម្លាំងប៉ូលិសនិងប៉េអឹមភ្នំពេញជាលើកទី២ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២១ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ

  លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះអ្នកដែរ មិនអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលគឺ ត្រូវប្រឈមនឹងមានទោសទណ្ឌ  ដោយសារថា មិនយូរទេ អាចស្អែកឬខានស្អែករាជរដ្ឋាភិបាលនឹងចេញស ឲ្យអនុវត្ត ចំពោះអ្នកដែលមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីអ្នកពីការបង្ការស្កាត់នូវជំងឺកូវីដ១៩ហើយ។ ចំណែកឯអ្នកបើកអាជីវកម្មដ្ឋាននានា ក៏ប្រឈមនូវការបិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើពួកគាត់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

  លោកឃួង ស្រេងក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស លាងដៃជាប្រចាំពោលគឺត្រូវអនុវត្តអោយបាននូវវិធានរបស់ក្រសួងសុខាភិបាល និងត្រូវស្វែងយល់ពីសាររបស់ សម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែន ដើម្បីយើងរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ អោយបានជោគជ័យ។

   គួរបញ្ជាក់ផងដែរថា ម៉ាសរបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ដែល លោកឃួង ស្រេងប្រគល់ជូនជាលើកទី២ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ រួមមាន៖ ប្រគល់ជូន១៤ខណ្ឌ ក្នុង១ខណ្ឌទទួលបានម៉ាស១៤០០០ម៉ាសសង្កាត់ទាំង១០៥ ក្នុង១សង្កាត់ទទួលបានម៉ាស២០០០ម៉ាស សហគមន៍ក្រីក្រនៅទូទាំងរាជធានីភ្នំពេញចំនួន១២៤០០០ម៉ាសប្រគល់ជូននគរបាលរាជធានីភ្នំពេញចំនួន៥ម៉ឺនម៉ាស កងរាជអាវុធហត្ថ៣ម៉ឺនម៉ាសនិងនៅតាមផ្សារនានាទាំង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៤៥០០ម៉ាស។

   លោកឃួង ស្រេង ក៏បានសូមអោយអាជ្ញាធរខណ្ឌ សង្កាត់ កម្លាំងមានសមត្ថកិច្ចត្រូវចែកម៉ាសទាំងនេះអោយដល់ដៃប្រជាពលរដ្ឋក្រីក្រ ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ អោយទទួលបានជោគជ័យ៕

 

អត្ថបទដែលជាប់ទាក់ទង