ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ផ្តល់​ម៉ាស​ក្រណាត់​១​លាន ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​

50

 

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​ម៉ាស​ក្រណាត់​ចំនួន ១​លាន ដល់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​សហគមន៍​ក្រីក្រ​ដោយ​ឥតគិតថ្លៃ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ។​

​ដូច្នេះ​ម៉ាស​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​

បន្ទាប់ពីទទួលបានអំណោយជាម៉ាស់ចំនួន ១លានម៉ាស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ម៉ាស់សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋក្នុងរាជធានី។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយការឧបត្ថម្ភម៉ាស់បន្ថែមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ គឺប្រៀបបានទៅនឹងការផ្ដល់អាហារដល់អ្នកដែលកំពុងអត់ឃ្លាន មានសេចក្ដីត្រូវការប្រចាំថ្ងៃ។

អត្ថបទដែលជាប់ទាក់ទង