ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បន្ត​ចុះ​ចែក​ម៉ាស់ ទឹក​អាកុល ឬ​ជែ​ល​ជូន​ដល់​អាជីវករ​និង​ប្រជាជន​ក្នុង​មូលដ្ឋាន​

71

 

​ភ្នំពេញ​៖​ដោយ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​ការគិតគូរ​ដោយ​យកចិត្ត​ទុក្ខ​ដាក់​ដោយផ្ទាល់​ពី​សំណាក់​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​ក្នុង​ការបង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ក្នុង​សហគមន៍​។​ក្នុងនោះ​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន និង​លោកស្រី​អភិបាលរងខណ្ឌ​បឹង​កេងកង​សុ​ិ​ន រតនា ,​លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​ដោយ​ពួកគាត់​ពេញចិត្ត​និង​ការងារ​បម្រើ​បងប្អូន​អាជីវករ​និង​បងប្អូន​ប្រជាជន​របស់ខ្លួន​នៅក្នុង​មូលដ្ឋាន​ដោយនៅ​ថ្ងៃទី​២៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង និង លោក​ប្រធាន​ផ្សា​របឹង​កេងកង​ឯក និមល​ព្រមទាំង​សហការី​ដោយ​បន្ត​ចលនា​យុទ្ធនា​ការចុះ​ចែក​ម៉ាស់ ក្រោយពី​បានទទួល​ដ​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ឃួ​ង ស្រេង ដោយ​បន្ត​ចែកជូន​ដល់​បងប្អូន​ជា​អ្នកដំណើរ​តាម​មធ្យោបាយ​នានា​តាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន ខណ្ឌ​បឹង​កេងកង​និង​ប្រជាជន​រស់នៅក្នុង​មូលដ្ឋាន​ដែលមាន​០៧​សង្កាត់​ព្រមទាំង​អាជីវករ​ភ្លាមៗ​។​
​ជាមួយគ្នា​នោះដែរ​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន បាន​មានមតិ​លើកឡើង​ដោយ​សូម​អំពាវនាវ​បងប្អូន​ប្រជាជន​ទាំងអស់​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ដែលមាន​០៧​សង្កាត់ និង​បងប្អូន​អាជីវករ​នៅ​ផ្សារ​ចំនួន​០២​គឺ​ផ្សា​របឹង​កេងកង និង ផ្សារ​អូឡាំពិក​មេត្តា​ចូលរួម​ពាក់​ម៉ាស់​ការពារ បាញ់​ទឹក​អាល់កុល​ឬ​ជែ​លលា​ង​សម្អាត​ដៃ​ជាប្រចាំ​និង​រក្សា​គម្លាត​ពីគ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ដូចនេះ​យើង​ត្រូវ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​មេរោគ​កូ​វីដ​១៩​ក្នុង​សហគមន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង