ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លោក​អភិបាលខណ្ឌ​ចំការមន ចុះ​ចែក​ម៉ាស​ជូន​អ្នកដំណើរ តាម​មហាវិថី​សម្ដេច​សុធារស​

63

 

​ភ្នំពេញ​៖​ដោយ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​ការគិតគូរ​ដោយ​យកចិត្ត​ទុក្ខ​ដាក់​ដោយផ្ទាល់​ពី​សំណាក់​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​ក្នុង​ការបង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ក្នុង​សហគមន៍​។​ក្នុងនោះ​លោក​អភិបាលខណ្ឌ​ចំការមន​ថេ​ង សុ​ថុល​ដោយ​គាត់​ពេញចិត្ត​និង​ការងារ​បម្រើ​បងប្អូន​បងប្អូន​ប្រជាជន​របស់ខ្លួន​នៅក្នុង​មូលដ្ឋាន​ដោយនៅ​រសៀល​ថ្ងៃទី​២៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​លោក​អភិបាលខណ្ឌ​ដោយ​បន្ត​ចលនា​យុទ្ធនា​ការចុះ​ចែក​ម៉ាស់ ក្រោយពី​បានទទួល​ដ​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ឃួ​ង ស្រេង ដោយ​បន្ត​ចែកជូន​ដល់​បងប្អូន​ជា​អ្នកដំណើរ​តាម​មធ្យោបាយ​នានា​តាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន ខណ្ឌចំការមន​។​
​ជាមួយគ្នា​នោះដែរ​លោក​អភិបាលខណ្ឌ​ចំការមន​ថេ​ង សុ​ថុល​ក៏បាន​មានមតិ​លើកឡើង​ដោយ​សូម​អំពាវនាវ​បងប្អូន​ប្រជាជន​ទាំងអស់​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​និង​បងប្អូន​អាជីវករ​នៅ​ផ្សារ​ទួល​ទំពូង​,​ផ្សារ​កាប់​គោ​មេត្តា​ចូលរួម​ពាក់​ម៉ាស់​ការពារ និង បាញ់​ទឹក​អាល់កុល​ឬ​ជែ​លលា​ង​សម្អាត​ដៃ​ជាប្រចាំ​និង​រក្សា​គម្លាត​ពីគ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ដូចនេះ​យើង​ត្រូវ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​មេរោគ​កូ​វីដ​១៩​ក្នុង​សហគមន៍​នា​ព្រឹ​ត្ត​ការណ៍​២០​កុ​ម្ភះ​និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ​៕


អត្ថបទដែលជាប់ទាក់ទង