ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមចាក់វ៉ាក់សាំង ជូនក្រុមអាទិភាពដំបូង គឺបុគ្គលឹកពេទ្យជាង៦សែននាក់

168

បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានទម្លាយអោយដឹងនៅថ្ងៃទី២៣កុម្ភះនេះថាបុគ្គលឹកពេទ្យនិងមន្រ្តីសុខាភិបាលនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ ចំនួនជាង៦សែននាក់ជាក្រុមដំបូងគេបង្អស់បានទទួលការចាក់វ៉ាក់សាំង។
វៀតណាមគ្រោងចាក់វ៉ាក់សាំងជូន១១ក្រុមដំបូងដែលរួមមានបុគ្គលឹកពេទ្យ គ្រូបង្រៀន គយ និងមនុស្សចាស់អាយុ៦៥ឆ្នាំឡើង អោយបាន18លាននាក់នៅឆ្នាំ២០២១នេះនិងចាក់ជូនប្រជាជនសរុប៩៥ភាគរយនៅត្រឹមដំណាច់ឆ្នាំ២០២២។
វៀតណាមនៅជំហានដំបូងនេះប្រើវ៉ាក់សាំងAstrazenecaដែលរកបានពីកម្មវិធីCovax៕

អត្ថបទដែលជាប់ទាក់ទង