គំនិតឡឺកឺ ៖ មួយជីវិតដែលស្គាល់តែភ័យ
ភ្នំពេញ៖គេតែងតែនិយាយថាកើតមួយជាតិធាតុមួយចានតាមពិតធាតុមួយកោដិសោះតែលបើប៉ះចំអាចារ្យច្រឡឺមតែបន្តិចច្បាស់ជាឆ្ងឹងនោះឆេះគ្មានសល់ឡើយ ។
លាក់បាំងអ្វីសម្រាប់ខ្ញុំកើតមកមួយជាតិនេះដូចជាពុំទាន់ស្គាល់សេចក្ដីសុខឡើយគឺស្គាល់តែរឿងភ័យ ។កាលពីក្មេងទើបតែបានចូលរូលរៀននៅបឋមសិក្សាសោះស្រាប់តែនៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០លោតែមានរដ្ឋប្រហារហើយពួកទាហានយកសុទ្ធតែរថពាសដែកទៅព័ទ្ធរដ្ឋសភាដែលកំពុងតែប្រជុំ ។
ជាមួយនឹងការធ្វើរដ្ឋប្រហារស្រុកខ្មែរចាប់ផ្ដើមមានសង្គ្រាមហើយឆ្នាំ១៩៧៣សង្គ្រាមកាន់តែឆាបឆេះខ្លាំងឡើងៗ តបន់ជនបទធំតែក្លិនរំសេវ ប្រជានជនក្លាយជាសត្វកណ្ដុរដោយសារតែរត់ទៅពួនក្នុងរណ្ដៅសុវត្ថិភាព(ត្រង់សេ)ដើម្បីរក្សាជីវិតរបស់ខ្លួន ។ប្រជាជនសម្រុកចូលមកភ្នំពេញទាហានក្លាយជាអធិរាជដែលគ្មាននរណាប៉ះពាល់បាន ។
ថ្ងៃ១៧មេសាឆ្នាំ១៩៧៥នឹកស្មានតែសង្គ្រាមចប់ហើយដឹងអីស្រាប់តែលេចចេញរបស់ប្រល័យពូជសាសន៍ដែជារបបមួយបង្អត់អាហារមនុស្ស បង្ខំឲ្យមនុស្សធ្វើការងារធ្ងន់ៗព្រមទាំងសម្លាប់មនុស្សយ៉ាងរង្គាល ។
ក្រោយថ្ងៃ៧មករាឆ្នាំ២៩៧៩ទោះបីសង្គ្រាមនៅបន្តកើតមានតាមតំបន់ព្រំដែនតែការរស់នៅមិនសូវជាភ័យទេលើកលែងតែអ្នករស់នៅតំបន់សង្គ្រាម ។ជិតចូលដល់ឆ្នាំ២០០០សង្គ្រាបបានប្ចប់ទាំងស្រុងនៅស្រុកខ្មែរតែខ្ញុំនៅតែភ័យព្រោះមិនទាន់ចប់សង្គ្រាមផងលោតែមានមេរោគអេដស៍ចូលមកដល់ទៀត ។រឿងភ័យបានមកដល់ទៀតហើយ ។
ដល់អេដស៍មានថ្នាំចាក់ពន្យារការស្លាប់ដូចជារៀងអន់ភ័យបន្តិចហើយតែពេលនេះស្រាប់តែមានកូវីដ១៩ចូលមករំខានទៀត ។ចំពោះវ័យរបស់ខ្ញុំក៏កាន់តែជ្រេទៅៗទៀត ។អ្ហ៊ើយ ! មួយជីវិតនេះរស់នៅជាមួយរឿងភ័យខ្លាចរហូតតែម្ដងហើយ ។