ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​យុ​ត្ដិ​ធ​ម៏ និមន្ដ​ព្រះសង្ឃ​ប្រោះព្រំ​​លើករាសី និង​អភិសេកព្រះ​ពុទ្ធរូប នៅ​អគារ​សាលប្រជុំ​ថ្មី​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​

123

 

​ភ្នំពេញ​៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​តុលា ការ​កំពូល រួមទាំង​លោក លោកស្រី ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​។ កាលពី រសៀល​ថ្ងៃ​អង្គារ ១២​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ក្នុង​ពិធីសូត្រមន្ត​ប្រោះព្រំ​លើករាសី​និង​អភិសេកព្រះ​ពុទ្ធរូប នៅ​សាល ប្រជុំ​ថ្មី​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។
ពិធី​នេះ​ទទួល​បានការ​ប្រោះព្រំ​ប្រសិទ្ធ​ពរជ័យ​លើករាសី​ដោយ​សម្តេច ព្រះ​អភិ​សិរី​សុគន្ធា​មហាសង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ នៃ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង