ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវចេញ ចូលផ្សារទួលទំពូង បានថយចុះប្រមាណជា ៧០ភាគរយ ក្រោយការផ្ទុះកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

274

ភ្នំពេញ៖ ភ្ញៀវចេញ ចូលផ្សារទួលទំពូងបានថយចុះប្រមាណជា ៧០ភាគរយ ក្រោយការផ្ទុះកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈដែរអាជីវករ លក់ដូរនៅក្នុងផ្សារបានបើកតូបលក់ ដូរប្រមាណជា ៨៥ភាគរយ។

  នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង ខណៈដែលលោកដឹកនាំមន្ត្រី ក្នុងជួរគណៈកម្មការផ្សារចុះផ្សព្វផ្សាយនិងចែកម៉ាសរបស់សម្តេចតេជោហ៊ុន សែនជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះ ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់គ្នា។

   លោកចំរើន សុខលីមបានបញ្ជាក់ឲ្យដឹងថា ក្រោយផ្ទុះឡើងនូវការរីករាលដាលជំងឺកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈបានធ្វើឱ្យភ្ញៀវ ដែលចេញចូលផ្សារទួលទំពូងបានធ្លាក់ចុះប្រមាណជា ៧០% ។ចំណែកបងប្អូនអាជីវករ បានបើកតូបលក់ប្រមាណជា៨៥ភាគរយ។

   លោកចំរើន សុខលីមបានអះអាងថា ការធ្លាក់ចុះភ្ញៀវរហូតដល់ប្រមាណ៧០ភាគរយនេះ លោកបានលើកឡើងជាហេតុផលថា មុនបុណ្យចូលឆ្នាំប្រពៃណីចិនវៀត ណាម គឺភ្ញៀវបានចេញ ចូលផ្សារយ៉ាងច្រើនកុះករ ហើយក្រោយពីវិធីចូលឆ្នាំចិន វៀតណាមបានបញ្ចប់ទៅ ភ្ញៀវដែលចេញ ចូលក្នុងផ្សារក៏បានថយចុះមួយកម្រិត ប៉ុន្តែក្រោយពីផ្ទុះឡើង

នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះទៀត ភ្ញៀវចេញ ចូលផ្សារបានថយចុះយ៉ាងខ្លាំងតែម្តង ពោលគឺរថយចុះប្រមាណជា៧០ភាគរយ។

    ពាក់ព័ន្ធនឹងសកម្មភាពចុះចែកម៉ាក់ជូនប្រជាពលរដ្ឋនិងអាជីវករនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះ លោកចំរើន សុខលីម បានបញ្ជាក់ថា នៅផ្សារទួលទំពូងមានជ្រកចេញ ចូលក្នុងផ្សារចំនួន១៦ច្រក ហើយទាំង១៦ច្រក

នេះ គណៈកម្មការផ្សារ បានដាក់ អាកុលនិងម៉ាស៊ីនវាស់កំដៅ ព្រមទាំងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ចំនួន៤ទៀតក្នុងមួយច្រក ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

  លោកចំរើន សុខលីម ក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និង

អនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន គឺ ៣កុំនិងបីការពារ។ បើមានអាជីវករណាម្នាក់មានបញ្ហាជំងឺកូវីដ១៩ នោះផ្សារទាំងមូលត្រូវប្រឈមនឹងការបិទអាជីវកម្មហើយ ដូច្នេះទេ លោកសូមឱ្យបងប្អូនអាជីវករទាំងអស់ចូលរួមបង្ការនិងទប់ស្កាត់កូវីដ១៩នេះទាំងអស់គ្នា៕

 

  

អត្ថបទដែលជាប់ទាក់ទង