ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​កំបូល ប្រជុំ​បន្ទាន់​ផ្សព្វផ្សាយ និង​ពង្រឹង​ប្រសិទ្ធិភាព ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​សុវត្ថិភាព​បុគ្គល

33

 

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលាខណ្ឌ​កំបូល បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ក្រោម​អធិបតីភាព លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ដើម្បី​ផ្សព្វផ្សាយ​និង​ពង្រឹង​ប្រសិទ្ធិភាព​ការអនុវត្ត​ខ្លឹមសារ​សេចក្តីណែនាំ​លេខ ០០១/២១ ស​ណន ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​ក្រោយ​កិច្ចប្រជុំ​ចប់​អភិបាលខណ្ឌ​កំបូល​ចែក​ម៉ាស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់ជូន​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ សរុប​ចំនួន ២៨,០០០ ម៉ាស ។
​សមាសភាព​ចូ​លួ​ម​មាន​៖ លោក​និង​លោកស្រី​អភិបាលរងខណ្ឌ គណៈនាយក លោក និង លោកស្រី​ប្រធានការិយាល័យ​ទាំងអស់ លោក​ចៅសង្កាត់​ទាំង​៧៕

អត្ថបទដែលជាប់ទាក់ទង