ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​បឹង​កេងកង ធ្វើ​ពិធី​ប្រគល់​.​ទទួល អំណោយ​ពី​សប្បុរសជន​ក្នុង​មូលដ្ឋាន​

46

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​បឹង​កេងកង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បានរៀបចំ​ពិធី​ប្រគល់ និង​ទទួល គ្រឿងឧបភោគ​-​បរិភោគ ក្រោម​អធិបតីភាព លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ដែលជា​អំណោយ​របស់​បងប្អូន​អាជីវករ​លក់ដូរ​នៅមុខ​សាលា​ភូមិ​៧ ស្ថិតនៅ​លើផ្លូវ​៤០២ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​។​
អំណោយ​រួមមាន​៖​អង្ករ​ចំនួន ២៥០​គីឡូក្រាម​.​មី​ចំនួន ៥​កេស​,​ទឹកត្រី​១​យួរ​,​ទឹក​ស៊ី​អ៉ី​វ​១​យួរ​ប្រេងឆា​១០​លីត្រ​,​ត្រីខ​២​យួរ​ផងដែរ​។​
​ឆ្លៀត​ក្នុងឱកាស​នោះ ដែរ​លោក​អភិបាល ខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន ក៏បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​កាយវិការ​ដ៏​ល្អ​ប្រពៃ​នេះ​ផងដែរ​ដែលមាន​ទឹកចិត្ត​ជួយឧបត្ថម្ភ​ជា​អំណោយ​មក​អាជ្ញាធរ​ខណ្ឌ​ដើម្បី​ទុក​យកទៅ​បែង​ចែកជូន​ប្រជាជន​ក្រីក្រ​ផងដែរ​។​
ជាមួយគ្នានេះដែរ លោក​អភិបាល ខណ្ឌ​បឹង​កេងកង​ធឹ​ម សំ​អា​ក៏​សូម​ជូនពរជ័យ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅមុខ​សាលា​ភូមិ​៧ ដែលមាន​ទឹកចិត្ត​ក្នុងការ​ជួយឧបត្ថម្ភ​អំណោយ​មកដល់​ខណ្ឌ​បឹង​កេងកង សូម​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡេ​ី​យ ៕​

អត្ថបទដែលជាប់ទាក់ទង