ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់​ម៉ាស​សម្តេច​តេ​ជោ ជូន​ដល់​រដ្ឋបាល​សង្កាត់​ទាំង​៧ ក្នុងការ​ចែកជូន​បន្ត​ទៅឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​សហគមន៍​ក្រីក្រ នៃ​ខណ្ឌ​ប្ញ​ស្សី​កែវ​

58

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បានរៀបចំ​ពិធី​ប្រគល់​ទទួល នូវ​ម៉ាស​ក្រណាត់​ចំនួន ៣០,៥០០ ម៉ាស ជំហាន​ទី​១ ដល់​បណ្តា​សង្កាត់​ទាំង​៧ និង​ការិយាល័យ​ទាំង​១១ នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​បន្តទៅ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ នៃ​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។ ពិធី​នេះ​ប្រ​ព្រិ​ត្ត​ទៅ​ក្រោម​អធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​។​
​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខណ្ឌ​បាន​អប់រំ​ណែនាំ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​កូ​វីដ​១៩ ៣ ការពារ និង ៣ កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ដល់​ចៅសង្កាត់​ទាំង​៧​ឱ្យ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​សង្កាត់​និ​មួយៗ​ទៀតផង ។​
​ក្នុង​ថ្ងៃ​ដដែល​នោះ​លោក​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ផ្សព្វផ្សាយ​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ទប់ស្កាត់​កូ​វីដ ១៩ Stop Covid​។​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គោលការណ៍​អនុវត្ត​ច្បាប់​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ (COVID-19)៕​

អត្ថបទដែលជាប់ទាក់ទង