ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខេត្តកំពង់ស្ពឺ នាំខ្លួន​ម្ចាស់​គណនី tik tok ឈ្មោះ​ពូ​ហុន មក​ធ្វើការ​សាកសួរ​

51

 

​ភ្នំពេញ ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ក្រោយ​ទទួលបាន​ការចង្អុល​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ឱ្យ​ស្រាវជ្រាវ​គណនី tik tok ឈ្មោះ​ពូ​ហុន ដែល​បាន​ច្រៀង​ចម្រៀង​reb remix បទ​”​ឆ្នាំ​ថ្មី ២០២១ KD ឡេ​ី​ង​ថ្លៃ​” ធ្វើឱ្យប៉ះពាល់ ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​សី​ល​ធម៌​សង្គម​របស់​ខ្មែរ​យេ​ី​ង ពិសេស​ធ្វេ​ី​ឱ្យ​មហាជន​អ្នក​និយម​បណ្ដាញ​សង្គម​ធ្វើការ​រិះគន់​យ៉ាងខ្លាំង សំណូមពរ​ស្នេ​ី​សុំឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​បុគ្គល​ជា​ម្ចាស់​គណនី​តិកតុក ឈ្មោះ​ពូ​ហុន នេះ​ទៅតាម​ច្បាប់​។​

​នៅ​ថៃ្ង​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចុះ​ស្រាវជ្រាវ​និង​អ​ញ្ជេ​ី​ញ​បុគ្គល​ឈ្មោះ ហួន ហុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នករត់​តុ​នៅ​ហាង​BBQ សាច់​អាំង​មួយកន្លែង​ក្នុង​ក្រុង​ច្បារមន យកមក​ធ្វើការ​សាកសួរ​ស្វែងរក​ប្រភព​ពិត បុគ្គល​ខាង​លេ​ី​បានទទួល​ស្គាល់​សារភាពថា​ខ្លួន​គឺជា​ម្ចាស់​គណនី តិកតុក ឈ្មោះ​ពូ​ហុន ពិតជា​បាន​ធ្វេ​ី​បទ​ចម្រៀង​ដែលមាន​អត្ថន័យ​មិន​សមរម្យ​និង​បាន​បង្ហោះ​ទៅក្នុង បណ្ដាញ​tik tok ចែកចាយ​ជា​សាធារណៈ​ប្រាកដ​មែន​។​
​ដោយសារ​ខ្វះ​ការគិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ​ការ​ភ្លេ​ី​ត​ភ្លេ​ី​ន​ភ្លេចភ្លាំង​មិនបាន​គិតពី​តម្លៃ​នៃ​ស្ដ្រី​ខ្មែរ ព្រោះតែ​ចង់​ល្បី​នៅក្នុង​បណ្ដាញ​សង្គម​ធ្វើឱ្យ​បុគ្គល ហួន ហុន ធ្វើ​នូវ​ទង្វើ​មិន​គ​ម្បី​ដែល​មហាជន​មិនអាច​ទទួលយកបាន ក្រោយ​ដឹង​អំពី​កំហុស​បុគ្គល ហួន ហុន បាន​សុំ​ការ​អធ្យាស្រ័យ​លេ​ី​កលែង​ទោស​និង​សុំទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស អ្នក​និយម​បណ្ដាញ​សង្គម​មេត្តា​អត់ឱន​យោគយល់​កុំ​ប្រកាន់ទោស​ចំពោះ​ទ​ង្វេ​ី​អសីលធម៌​នេះ​ផង ជាថ្មី​ម្ដងទៀត សូម​មេ​ត្ដា​ផ្ដល់ឱកាស​ដេ​ី​ម្បី​បាន​ធ្វេ​ី​ការកែខ្លួន​ជាថ្មី ហេ​ី​យ​សូម​ប្ដេជ្ញា​ថា ចាប់ពី​ថៃ្ង​នេះ​ទៅ ឈប់​លេង​បណ្ដាញ​សង្គម​ទៀត​ហេ​ី​យ ..!៕​

អត្ថបទដែលជាប់ទាក់ទង