ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង​ខេត្តកណ្ដាល ចុះ​សំណេះសំណាល សួរសុខទុក្ខ​និង​នាំយក​អំណោយ ចែកជូន​ពលរដ្ឋ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងស្រុក​ខ្សាច់កណ្តាល​

56

 

​កណ្ដាល​៖​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល បាន​ដឹកនាំ​មន្ត្រី​មន្ទីរ កង​ម្លាំ​ង​ប្រដាប់អាវុធ អជ្ញាធរ​ស្រុក និង​ឃុំ ក្នុងស្រុក​ខ្សាច់កណ្ដាល​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​រួមមាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​។​
​ក្នុងឱកាស​នោះ​លោក​អភិបាលរង​ខេត្តកណ្ដាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​អំពី​វិធានការ​ការពារ​ការី​ក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩ នៅ​ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល​។​
​ជាមួយគ្នា​នោះ​លោក​នុត ពុធ​ដា​រា ក៏បាន​អប់រំ​ណែនាំ​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​កូ​វីដ​១៩ ៣ ការពារ និង ៣ កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​និង​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ដូចជា​ពាក់​ម៉ាស លាងដៃ​និង​អាកុល ជែ​ល ព្រម​ទាំ​រក្សា​គម្លាត​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្ទះ​ក្នុង​ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្ដាល​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង