ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​រាជធានី អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​ក្រុមគ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី

61

 

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះទៅពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​ក្រុមគ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​មើលថែ និង​ព្យាបាល​ជូន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​នៅ​ទីនោះ​។​

​ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង បាន​កោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ​ដែល​កំពុង​មើលថែ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខុមាលភាព​អ្នកជំងឺ​កន្លងមក ហើយ​លោក​ក៏​សូម​ឲ្យ​បន្ត​កិច្ចការងារ​នេះ​ឲ្យ​បានល្អ​បន្ថែមទៀត ដើម្បី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​

​លោក​អភិបាល​រាជធានី ក៏បាន​ណែនាំ​ឲ្យ​ក្រុមគ្រូពេទ្យ​ទាំងអស់ ជួយ​បន្ត​យកចិត្តទុកដាក់​ណែនាំ​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​អនុវត្ត​វិធាន​សុខាភិបាល លាងដៃ​នឹង​សាប៊ូ ជែ​ល និង​អាកុល ពាក់​ម៉ាស់ ពិសេស​អនុវត្ត​វិធាន​ការពារ ៣​កុំ និង​៣​ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ត​អញ្ជើញ​ទៅពិនិត្យ​និង​សួរសុខទុក្ខ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​៕


អត្ថបទដែលជាប់ទាក់ទង