ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡាប់​ត្រាក់ទ័រ សង្កត់​អ្នកបើកបរស្លាប់​ភ្លាមៗ​

103

 

​ក្រចេះ ៖ បុរស​ម្នាក់​ជាអ្នកបើក​ត្រាក់ទ័របានស្លាប់ ដោយ​ក្រឡាប់​សង្កត់ជាប់​ពីលើ ​កាលពី​វេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​អាស៊ាន ក្នុងភូមិ​សង្គម ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ​។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើ បើកបរ​ត្រាក់ទ័រ​មួយគ្រឿង ចុះ​ពីលើ​ស្ពាន​កា​កុ​ត បាន​ប្រហែល​ជាមួយ​គីឡូម៉ែត្រ ស្រាប់តែ​ក្រឡាប់​ត្រាក់ទ័រ​សង្កត់​អ្នកបើកបរ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​។​
​ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​នាំ​គ្នាំ​ជួយ​ស្ទូច​លើក​ត្រាក់ទ័រ ដើម្បី​យក​សព​ចេញពី​កន្លែងកើតហេតុ​
​បន្ទាប់មក​សមត្ថកិច្ច ក៏បាន​ស្រាវជ្រាវ​ស្វែងរក​ក្រុមគ្រួសារ ដើម្បី​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង