ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ ដឹកនាំ​មន្ត្រី និង​ក្រុមការងារ ចុះ​ចែក​ម៉ាស់​ជូន​ប្រជា ពលរដ្ឋ​រស់នៅ​តាម​សហគម​ន៌ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ៣ 

76

 

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ពុធ ១៣​កើត ខែ ផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​មន្ត្រីរាជការ​សាលាខណ្ឌ​មានជ័យ កំលាំង​សន្តិសុខ​សណ្តាប់ធ្នាប់ ខណ្ឌមានជ័យ លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ៣ សមាជិក សមាជិកា ក្រុមប្រឹក្សា​សង្កាត់ ចុះ​ចែក​ម៉ាស ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ២​សហគមន៍ គឺ​

១~​សហគមន៍​អភិវឌ្ឍន៍​មានជ័យ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ចំនួន ១០០០​ម៉ាស់ ។​
២. សហគមន៍​កសិកម្មរ​ស្មី​សាមគ្គី ស្ថិតនៅ​ភូមិ​ឫស្សី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ចំនួន ១០០០ ម៉ាស់ ដោយ​ម្នាក់​ទទួលបាន ម៉ាស ២ ។​

​នាឱកាស​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​លើកឡើងថា សូមអោយ​ក្រុមការងារ ត្រូវ​បន្ត​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​អប់រំ អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​-១៩ អោយបាន​ទំ​លំ​ទូលាយ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ក្រីក្រ​ដែល​រស់នៅក្នុង​មូលដ្ឋាន​របស់ខ្លួន អោយ​កាន់តែច្បាស់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​ជំងឺ​-១៩ ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ ក៍បាន​អំពាវនាវ​ដល់ ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង សហគមន៍​ក្រីក្រ ទាំង​២ ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ នៃ​រដ្ឋបាល​ខណ្ឌមានជ័យ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន យកចិត្តទុកដាក់​ការពារ រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដេ​ី​ម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង ត្រូវ​លាង​សម្អាត​នៅ​ភាពកខ្វក់​ជាមួយនិង អាកុល ជែ​ល ឬ​សាប៊ូ និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ជាប្រចាំ​ផងដែរ ។​

អត្ថបទដែលជាប់ទាក់ទង