ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង បង្ហាញ​បញ្ជី​មូលហេតុ​ចាំបាច់​បំផុត ការអនុវត្ត​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​បារាំង​

41

 

​ភ្នំពេញ​៖ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ជូន​ព័ត៌មាន នៃ​បញ្ជី​មូលហេតុ​ចាំបាច់​បំផុត ដែល​កំណត់ដោយ​ក្រសួងមហាផ្ទៃ​បារាំង ដែលជា​ការអនុវត្ត​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​បារាំង​។​

​បើតាម​សេចក្តីជូនដំណឹង ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង សូម​រំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់​ថា អាជ្ញាធរ​បារាំង​កំពុង​អនុវត្ត​វិធានការ​រឹតបន្ដឹង​ការធ្វើដំណើរ​ចេញ​-​ចូល ប្រទេស​បារាំង ជាមួយ​ប្រទេស​ដែល​មិន​ស្ថិតនៅក្នុង​តំបន់​អឺរ៉ុប ហើយ​អាជ្ញាធរ​បារាំង​អាច​អនុញ្ញាត ឲ្យ​ធ្វើដំណើរ​បាន លុះត្រា​តែមាន​ករណី​ចាំបាច់​បំផុត និង​តម្រូវឱ្យមាន​លិខិតបញ្ជាក់​ពី​មូលហេតុ​ផ្ទាល់ខ្លួន គ្រួសារ ឬ​សុខភាព ឬ​ផ្នែក​វិជ្ជាជីវៈ ដោយ​ភ្ជាប់​ឯកសារយោង​។​

​ក្នុង​បរិបទ​នេះ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ក្នុងការ​ស្វែងយល់ និង​ផ្ទៀងផ្ទាត់​នូវ មូលហេតុ​ចាំបាច់​បំផុត​ខាងលើ មុននឹង​សម្រេចចិត្ត​ធ្វើដំណើរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​បារាំង សូម​ជូន​ភ្ជាប់​នូវ​អត្ថបទ​បក​ប្រែជា​ភាសារ​ខ្មែរ នៃ​បញ្ជី​មូលហេតុ​ចាំបាច់​បំផុត ដែល​កំណត់ដោយ​ក្រសួងមហាផ្ទៃ​បារាំង​៕

អត្ថបទដែលជាប់ទាក់ទង