ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វ៉ា​ត់ ចំរើន ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​លើក​ទី​២

41

 

​ភ្នំពេញ​៖​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​
​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣​ហៅ​កាត់​CAMSOC​ឯកឧត្តម​វ៉ា​ត់​ចំរើន​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​រួចរាល់​ជា​លើក​ទី​២​ហើយ​នៅ​ថ្ងៃទី​២៥​កុម្ភៈ​នេះ​។​
ឯកឧត្តម​បាន​បញ្ជាក់ថា​សូម​ថ្នាក់ដឹកនាំ​មន្ត្រី​កីឡា​និង​កីឡាករ​ជម្រើសជាតិ​ត្រៀម​ចូលរួម​ចាក់​វ៉ាក់សាំង​តាម​ការណែនាំ​ខាងក្រោម​៖១- វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី ២៥ នេះ សូម​អញ្ជើញ​គ្រូបង្វឹក ឬ អគ្គលេខាធិការ​តំណាង​ប្រភេទ​កីឡា​នីមួយៗ មក​លេខាធិការដ្ឋាន CAMSOC យក​ទម្រង់​បែបបទ​បំពេញ​ទុក​ឲ្យ​ហើយ​មុន​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។
២- កម្មវិធី​ត្រូវ​ចាក់​មាន​៣​ថ្ងៃ​គត់​គឺ ថ្ងៃទី​២ មីនា ចំនួន​ប្រមាណ ៤០០​នាក់ ថ្ងៃទី​៣ មីនា ប្រមាណ​៤០០​នាក់ និង​ថ្ងៃទី​៤ មីនា ១៥១​នាក់ គ្រប់​ចំនួន ១០៥១​នាក់ ដោយ​ចាប់ពី​ម៉ោង​៧​ព្រឹក​ត្រូវ​ទៅដល់​មន្ទីរពេទ្យ​។
៣​ក្រុម​ត្រូវ​ចាក់​តាម​ថ្ងៃ​នីមួយៗ​ផ្តល់ជូន​បញ្ជី​ឈ្មោះ​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២១​។​សូម​អញ្ជើញ​ទៅ​ពេទ្យ​តាម​មធ្យោបាយ​ផ្ទាល់ខ្លួន​។​
​ឯកឧត្តម ក៏បាន​អំពាវនាវ​ឲ្យ​កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រី​កីឡា​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែលមាន​ជាង​១០០០​នាក់ ដែល​គ្រោង​នឹង​រៀបចំ​ឲ្យ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នា​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​មន្ទីរពេទ្យ​១៧៩)​វេលា​ម៉ោង​៨​ព្រឹក​នោះ​សូម​ចូលរួម​ការចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដោយ​ការស្ម័គ្រចិត្ត ដើម្បី​ផ្តល់​ជំនឿ​ចិត្ត និង​ភាពកក់ក្តៅ​ក្នុង​ចិត្តសាស្ត្រ​កីឡា ត្រៀម​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស និង​ប្រកួត​កីឡា​អន្តរជាតិ​នានា ក្នុង​ឆ្នាំ​២០២១ ជាពិសេស​គឺ​ការចូលរួម​ប្រកួតប្រជែង​មេដាយ នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ក៏ដូចជា​ហ្វឹកហាត់​ក្នុងប្រទេស និង​ក្រៅប្រទេស ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​
​ឯកឧត្តម​អគ្គលេខាធិការ​លើកឡើង​ថា «​ការចាក់​លើក​ទី​២ និង​ជា​លើកចុងក្រោយ​បានបញ្ចប់​ដោយ​ភាពកក់ក្តៅ និង​មាន​អារ​ម្មរណ៍​កាន់តែ​ល្អ​។ ប៉ុន្តែ​តាម​ការណែនាំ​បន្ថែម​គឺ​តម​ជាតិ​ស្រវឹង​ដដែល ហាម​មិន​ឲ្យ​ទឹក​ប៉ះ​មុខ​ម្ជុល​១២​ម៉ោង ពិសេស​២៨​ថ្ងៃក្រោយ​ត្រូវ​ពិនិត្យ​មើលថា អង្គ​ទី​ក័​រ​វ៉ាក់សាំង​បាន​ដុះ​គ្រប់គ្រាន់​ពិតប្រាកដ ឬ​អត់​? យ៉ាងណា​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​នៅតែ​ឲ្យ​អនុវត្ត​វិធានការ «៣​កុំ និង​៣​ការពារ​» ដដែល​នៅ​គ្រប់ពេលវេលា​។ សូម​ឲ្យ​កីឡាករ កីឡាការិនី គ្រូបង្វឹក​ទាំងអស់​កុំ​មានការ​ព្រួយបារម្ភ​។ សូម​អរគុណ សន្តិភាព និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​»​។​
ជាមួយគ្នា​នោះ ក្នុងនាម​អគ្គលេខា​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​និង​អគ្គលេខា​ធិ​
​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានបង្ហាញ​នូវ​ក្តី​ត្រេកអរ​ជាខ្លាំង​និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ហ៊ុនសែន​ដែល​បាន​យកចិត្តទុកដាក់​និង​ចាត់បញ្ចូល​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​ស្ថិតនៅក្នុង​ក្រុមមនុស្ស​អត្ថិភាព​៕​

អត្ថបទដែលជាប់ទាក់ទង