ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រធាន​ផ្សា​របឹង​កេងកង ចុះ​បង្រៀន​អតិថិជន​ការ​ស្គែ​ន​QRcode ពេល​ចូល​ផ្សារ​និង​បន្ត​ចែក​ម៉ាស​

244

​ភ្នំពេញ​៖​លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បានអោយដឹង​នៅ​ថ្ងៃទី​២៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​ថា​ថ្ងៃនេះ​ខាង​គណៈកម្មការ​ផ្សា​របឹង​កេងកង​បាន​ចុះ​បង្ហាត់បង្រៀន​ការ​ស្គែ​ន​QRcode(​ចុះឈ្មោះ​)​ដល់​បងប្អូន​អតិថិជន​ពេល​ពួកគាត់​ធ្វើដំណើរ​ចេញ ចូល​ផ្សា​រហើយ​យើង​រួមដៃគ្នា​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​១៩​ដើម្បី​បិត​កញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភះ​។​
លោក​បន្តទៀតថា​ដោយ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​ការគិតគូរ​ដោយ​យកចិត្ត​ទុក្ខ​ដាក់​ដោយ​រូបខ្ញុំ​ផ្ទាល់​ជា​ប្រធាន​ផ្សា​របឹង​កេងកង​ក្នុង​ការបង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ក្នុង​សហគមន៍​។​ក្នុងនោះ​ក្នុងនាម​រូបខ្ញុំ​ផ្ទាល់​ជា​ប្រធាន​ផ្សា​របឹង​កេងកង​និង​មន្ត្រី​បុគ្គ​លឹក សន្តិសុខ​ផ្សារ​ទាំងអស់​ដោយ​គាត់​ពេញចិត្ត​ពេញ​ថ្លើម​និង​ការងារ​បម្រើ​បងប្អូន​ដែលជា​អាជីវករ​ផ្សារ​និង​អតិថិជន​អ្នកគាំទ្រ​ផ្សា​របឹង​កេងកង​ហើយ​នៅថ្ងៃនេះ​ពោលគឺ​ថ្ងៃទី​២៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​លោក​ប្រធាន​ផ្សា​របឹង​កេងកង​ឯក និមល និង​សហការី​ដោយបាន​បន្ត​ចុះ​ចែក​ម៉ាស​ក្រោយពី​បានទទួល​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ឃួ​ង ស្រេង និង​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​ដោយ​បន្ត​ចុះ​ចែក​ម៉ាស​ជូន​ដល់​បងប្អូន​ជា​អ្នកដំណើរ​តាម​មធ្យោបាយ​នានា​តាម​ដងផ្លូវ​នានា​ជុំវិញ​បរិវេណ​ផ្សា​របឹង​កេងកង​ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន ខណ្ឌ​បឹង​កេងកង​និង​អាជីវករ​ផ្សារ​ជូន​ដល់​ពួកគាត់​តាម​តូប​និ​មួយៗ​និង​អតិថិជន​ផងដែរ​។​
​ជាមួយគ្នា​នោះដែរ​លោក​ឯក និមល​ប្រធាន​ផ្សា​របឹង​កេងកង​ក៏បាន​មានមតិ​លើកឡើង​ដោយ​សូម​អំពាវនាវ​បងប្អូន​ប្រជាជន​ទាំងអស់​ដែលជា​អតិថិជន​ផ្សា​របឹង​កេងកង​និង​បងប្អូន​អាជីវករ​មេត្តា​ចូលរួម​ពាក់​ម៉ាស​ការពារ និង បាញ់​ទឹក​អាល់កុល​ឬ​ជែ​លលា​ង​សម្អាត​ដៃ​ជាប្រចាំ​និង​រក្សា​គម្លាត​ពីគ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ដូចនេះ​យើង​ត្រូវ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​មេរោគ​កូ​វីដ​១៩​ក្នុង​សហគមន៍​នា​ព្រឹ​ត្ត​ការណ៍​២០​កុ​ម្ភះ​និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង