ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ភ្ញៀវចេញ ចូលផ្សារអូរឬស្សីមានប្រមាណ៤០ទៅ៥០% គណៈកម្មការផ្សារបាននិងកំពុងយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

117

ភ្នំពេញ ក្រោយពីមានការផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបានធ្វើឲ្យផ្សារអូឬស្សីទាំងមួលកាត់បន្ថយជាច្រើននូវភ្ញៀវចេញ ចូលក្នុងផ្សារ ហើយចំនួនតូបក៏បានថយចុះផងដែរ ទន្ទឹមនឹងនេះ គណៈកម្មការផ្សារអូរឬស្សីបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីយ៉ាងម៉ឺងម៉ាត់បំផុត

   ប្រធានគណៈកម្មការផ្សារអូរឬស្សី លោកហ៊ត វ៉ាន់ធី បានមានប្រសាសន៍អោយដឹងនៅថ្ងៃទី២៥កុម្ភៈនេះថា ផ្សារអូឬស្សី ក្រោយពីមានការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ភ្ញៀវចេញ ចូលផ្សារអូឬស្សីបានថយចុះមួយកម្រិត ដោយបច្ចុប្បន្ននេះមានភ្ញៀវចេញ ចូលផ្សារ ប្រមាណជា៤០ទៅ៥០ភាគរយ។ ចំណែកឯអាជីវករអ្នកលក់ដូរវិញមានប្រមាណ៨០ទៅ៨៥% ដោយអ្នកខ្លះជួលតូបគេ ហើយនៅពេលលក់មិនសូវដាច់ ពួកគាត់បង្ខំចិត្តបិទតូបតែម្ដង។

  លោកហ៊ត វ៉ាន់ធី បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារអូឬស្សី ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះបានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដោយយើងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ដាក់អាកុលលាងដៃរក្សាគម្លាតសុវត្ថិភាព ឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code “ទប់ស្កាត់ដូវីដ Stop Covid”ចំនួន១២គោលដៅ នៅតាមច្រកសំខាន់ៗមួយចំនួននៃផ្សារអូឬស្សី

  លោកបញ្ជាក់ផងដែរថា ចំពោះការស្កេន QR Code “ទប់ស្កាត់ដូវីដ Stop Covid”មិនបានលទ្ធផលយើងឲ្យពួកគាត់ដាក់លេខទូរសព្ទ អាសយដ្ឋាន កត់ត្រាចូលសៀវភៅ ដើម្បីយើងងាយស្រួលក្នុងការរុករកគាត់ខណៈដែលមានបញ្ហាអ្វីកើតឡើង ពាក់ព័ន្ធនឹងជំងឺកូវី១៩នេះ

  គណៈកម្មការផ្សារ បានយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវវិធានការ របស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនធ្វើយ៉ាងណាយើងរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ

 

អត្ថបទដែលជាប់ទាក់ទង