ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ នាំយក​ម៉ាស​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១

72

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​និង​លោកស្រី បាន​ដឹកនាំ លោក លោកស្រី​អភិបាលរងខណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​អាជ្ញាធរ​ភូមិ​សង្កាត់ នៃ​សង្កាត់​ទួល​សង្កែ​ទី​១ និង​សង្កាត់​ប្ញ​ស្សី​កែវ នាំយក​ម៉ាស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ រស់​នៅតាម​សហគមន៍​ក្រីក្រ​នានា នៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ តាម​ខ្នង​ផ្ទះ​។​
​ក្នុងឱកាស​នោះ​លោក​បាន​ផ្សព្វ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជម្ងឺ​កូ​វីដ​១៩ ៣ ការពារ និង ៣ កុំ ជូន​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ រស់​នៅតាម​សហគមន៍​ក្រីក្រ​នានា នៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ និង​សង្កាត់​ប្ញ​ស្សី​កែវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕​

អត្ថបទដែលជាប់ទាក់ទង